Connect with us

កីឡា

លោក Josep Muñoz សរសើរ Breno លេងដំបូង​បាន​យ៉ាង​ល្អ

បានផុស

នៅ

គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង លោក Josep Muñoz បាន​សរសើរ​ចំណូល​ថ្មី​ Breno Caetano បង្ហាញ​សមត្ថភាព​​បាន​យ៉ាង​ល្អ បើ​ទោះ​បី​ជា​ទើប​លេង​ផ្លូវ​ការ​ជា​លើក​ដំបូង​ជា​មួយ​ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពេល​ដែល​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៦-២ ទៅ​លើ​ក្រុម​ភ្ញៀវ Shan United នា​យប់​ថ្ងៃព្រហស្បតិ៍​ ទី​៦ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​ជើង​ទី១ វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កីឡាករ Breno Caetano ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​ជម្រើស​១១​នាក់​ដំបូង​រហូត​ដល់​ចប់​ការ​ប្រកួត។ ការ​បង្ហាញ​ខ្លួន​​ពេញ​ការ​ប្រកួត​ រូប​គេ​ស្ទើរ​តែ​លេង​គ្រប់​ទម្រង់​​ពោល​គឺ​ទាំង​បម្រើ​ ការពារ និង​ឡើង​ប្រយុទ្ធ។ ទាំង​នេះ​ហើយ​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា រូប​គេ​រត់​ចុះ​ឡើង​ស្ទើរ​គ្រប់​កន្លែង​។

ក្រោយ​ចប់​ការ​ប្រកួត​ក្នុង​សន្និសីទសារព័ត៌មាន លោក Josep Muñoz បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា ៖«សម្រាប់​កីឡាករ Breno លេង​បាន​ល្អ​មែន​ទែន។ នេះ​ជា​ការ​ចាប់​ផ្តើម​ដំបូង​របស់​គាត់​ជា​មួយ​បរិយាកាស​ថ្មី សម្ពាធ​ថ្មី ហើយ​គាត់​ខាន​លេង​យូរ​ហើយ។ នេះ​ជា​ការ​ចាប់​ផ្តើម​ថ្មី​របស់​គាត់។ នៅ​ពេល​ដែល​គាត់​មាន​បាល់​ គាត់​តែ​ង​ឡើង​​ ជួយ​ដល់​តំបន់​បប្រើ ជួយ​​​ដល់​​​ស្លាប​ឆ្វេង ហើយ​ពេល​បាត់​​បាល់ គាត់​បាន​ចុះ​មក​ជួយ​ការពារ។ និយាយ​រួម​ថ្ងៃ​គាត់​ធ្វើ​បាន​ល្អ​មែន​ទែន»។

ជើង​ទី២ ក្រុម Shan  United ត្រូវ​ទទួល​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​វិញ​ម្តង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​ជើង​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៤ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម