ព័ត៌មានជាតិ
កីឡាករ ពេជ្រ អាទិទេព ឈ្នះ ៦០% ពេលប៉ះ រឿង ឌីណា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ IPCC
អ្នកលេងគុនខ្មែរ ពេជ្រ អាទិទេព ថាខ្លួនបានហ្វឹកហាត់ត្រៀមរួចរាល់ហើយ និងដាក់ក្ដីសង្ឃឹមរហូតដល់ ៦០% យកឈ្នះលើកីឡាករ រឿង ឌីណា ក្នុងវគ្គផ្ដាច់ខ្សែក្រវាត់ IPCC របស់សង្វៀនថោន នៅថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥។

ថ្លែងក្រោយបញ្ចប់ការហ្វឹកហាត់ ពេជ្រ អាទិទេព បានឲ្យដឹងថា ការហ្វឹកហាត់សម្រាប់ត្រៀមការប្រកួតគឺទ្វេដងទាំងកម្លាំង និងក្បាច់ស្នៀតរួចរាល់ហើយរង់ចាំតែការប្រកួតមកដល់ប៉ុណ្ណោះ។ និយាយពីអារម្មណ៍វិញអ្នកប្រដាល់វ័យក្មេងរូបនេះថារំភើបខ្លះ និងភ័យខ្លះដែរ ព្រោះជាការប្រកួតធំផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់ និងអមដោយការទស្សនាច្រើន។

កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតថា បើនិយាយពីសមត្ថភាពដៃគូប្រកួតវិញគឺល្អវាយឆ្ងាយ ម៉ាត់ ទាត់ និងការបត់កែងខ្លី។ ការប្រកួតនេះនឹងតានតឹងខ្លាំង ប៉ុន្តែរូបគេសង្ឃឹមឈ្នះរហូត ៦០%។ ចំពោះរឿងសន្លប់វិញពិបាកនឹងថាដែរ ព្រោះម្នាក់ៗសុទ្ធតែខំប្រឹងហាត់ និងត្រៀមខ្លួនដូចគ្នា។

បញ្ជាក់ដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ IPCC របស់សង្វៀនថោន (TOWN) នេះនឹងធ្វើឡើងនៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅឯខេត្តស្វាយរៀងចាប់ពីម៉ោង ៨យប់តទៅ។ អ្នកឈ្នះនឹងទទួលបានខ្សែក្រវាត់១គ្រឿង និងថវិកា ១២,០០០ដុល្លារ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ