កីឡា
Cristian ប្តេជ្ញាប្រឹងប្រែង ដើម្បីនាំព្រះខ័នរាជស្វាយរៀងឡើងដល់វគ្គផ្តាច់ព្រ័ត្រ
ខ្សែបម្រើប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Cristian Roque បានបង្ហាញឆន្ទៈខ្ពស់ និងប្រឹងប្រែងឱ្យខ្លាំង ដើម្បីជួយក្រុមសម្រេចគោលដៅឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League។

កីឡាករសញ្ជាតិ ប្រេស៊ីល ២៩ ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយ ពាន AFC Challenge League រវាង ស្វាយរៀង ទល់នឹង Shan United កាលពីយប់ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២៥។ ក្នុងនោះគេបានរួមចំណែករកបាន ៣ គ្រាប់ (hat-trick) ជួយឱ្យក្រុម ព្រះខ័នរាជ ទទួលជ័យជម្នះក្នុងលទ្ធផល ៦ ទល់នឹង ២។
បន្ទាប់ពីបញ្ចប់ការប្រកួតដ៏សំខាន់មួយនេះ Cristian Roque បានបង្ហោះសារខ្លីមួយ នៅលើគណនី Facebook របស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ជាមួយការប្រកួតកាលពីយប់មិញ។ ជំហានដំបូង យើងបានជោគជ័យ ១០០%។ ឥឡូវនេះ ពួកយើងនឹងប្រឹងប្រែងឱ្យកាន់តែខ្លាំង ដើម្បីរក្សាគោលដៅរបស់យើងក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំចង់អរគុណអ្នកគាំទ្រទាំងអស់គ្នា ដែលបានមកគាំទ្រពួកយើងដល់កីឡដ្ឋាន។ អ្នកទាំងអស់គ្នា គឺអស្ចារ្យ»។

គួរដឹងថា តាមរយៈជ័យជម្នះយប់មិញ បានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង មានភាគរយកាន់តែខ្លាំង ក្នុងការដណ្តើមកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការប្រកួតជើងទី ២ នឹងធ្វើឡើងនៅប្រទេស មីយ៉ាន់ម៉ា ថ្ងៃទី ១៣ ខែ មីនា៕
អត្ថបទ៖ សេម កុសល

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា