កីឡា
គួន ម៉ុម កំពុងល្បីទៅលីគកូរ៉េ ចុះនៅទីនោះជាទូទៅប្រាក់ខែប៉ុន្មាន?
នាមួយរយៈចុងក្រោយនេះ ហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន ជុំវិញពាក្យចចាមរ៉ាម ដែល ស្មាត់ស្តាំរបស់វិសាខា និងជម្រើសជាតិកម្ពុជា គួន ម៉ុម កំពុងចរចាទៅលេងនៅលីគបាល់ទះរបស់ប្រទេស កូរ៉េខាងត្បូង V-League។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានព័ត៌មានរសើបផងដែរចំពោះការផ្លាស់ទៅលេងនៅទីនោះ ថាស្មាត់ធំកម្ពស់ ១.៩៨ ម៉ែត្រ នឹងទទួលបានប្រាក់ឈ្នួលដល់ទៅ ១២, ០០០ ដុល្លារអាមេរិក។

ទោះបីជាយ៉ាងណា ព័ត៌មានអំពីរឿងប្រាក់ខែនេះ គួន ម៉ុម បានចេញមុខច្រានចោលហើយ ដោយបានបញ្ជាក់ថា វាគឺមិនដូចអ្វី ដែលគេបាននិយាយទេ។ ចំពោះព័ត៌មាន ដែលគាត់កំពុងចរចាទៅលេងនៅលីគរបស់ កូរ៉េខាងត្បូង គាត់បានសារភាពថា វាគឺជារឿងពិតមែន។
ជឿជាក់ថា អ្នកគាំទ្រទាំងអស់ នៅតែមានការងឿយឆ្ងល់ចង់ដឹងចង់ឮ អំពីព័ត៌មានពិតប្រាកដ ថាតើនៅលីគបាល់ទះ V-League ដែលជាលីគដ៏ធំមួយក្នុងពិភពលោក កីឡាករម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលចាប់ពីប៉ុន្មានឡើងទៅ។ យោងតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង KOVO ដែលជាវេបសាយផ្លូវការបស់សមាគមបាល់ទះកូរ៉េខាងត្បូង បានឱ្យដឹងថា គ្រប់កីឡាករ ទាំងអស់ ដែលបានមកលេងនៅទីនេះ ក្នុងឆ្នាំដំបូង នឹងទទួលបានប្រាក់ឈ្នួលទាបបំផុត ១០ ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដោយឡែកពេលចូលឆ្នាំទី ២ នឹងឡើងបានដល់ ១២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

តាមរយៈប្រភពខាងលើដដែល បានបញ្ជាក់ថា លីគបាល់ទះកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងផ្តោតខ្លាំងលើការនាំចូលកីឡាករកូតា អាស៊ី និងអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងវិស័យកីឡាបាល់ទះអាស៊ីឲ្យកាន់តែរីកចម្រើន។ ឥឡូវនេះមានកីឡាករអាស៊ីចំនួន ១០០ នាក់ហើយ ដែលបានដាក់ពាក្យទៅលេងទីនោះ។ ក្នុងនោះមានមកពី អ៊ីរ៉ង់ ៤៥ នាក់, អូស្ត្រាលី ១១ នាក់, ឥណ្ឌូនេស៊ី ៩ នាក់, កាហ្សាក់ស្ថាន ៨ នាក់, ប៉ាគីស្ថាន ៤ នាក់, ជប៉ុន ម៉ុងហ្គោលី និងហុងកុង មាន ៣ នាក់ដូចគ្នា។ ចំណែក ថៃ តៃវ៉ាន់ បារ៉ែន និង ៨ ប្រទេសផ្សេងទៀតមាន ២ នាក់ដូចគ្នា។ ខណៈឆាប់ៗខាងមុខ គួន ម៉ុម ទំនងនឹងក្លាយកីឡាករ កម្ពុជា ទី ១ ដែលទៅលេងនៅទីនោះ ប្រសិនបើការចរចាជោគជ័យ៕

អត្ថបទ៖ សេម កុសល

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់