Connect with us

កីឡា

ការ​ប្រជែង​ជើង​ឯក​លីគកាន់​តែ​តឹង​តែង ក្រោយ​គម្លាតតែ១ពិន្ទុ​

បានផុស

នៅ

ភ្នំពេញ​ក្រោន តាមពីក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង តែ១​ពិន្ទុ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ក្រុម​កំពូល​តារាង​បាន​ចាញ់ វិសាខា ដោយ​លទ្ធផល ១-២ ខណៈ​ក្រុម​ចំណាត់​ថ្នាក់​លេខ២​បាន​យក​ឈ្នះ ណាហ្កាវើលដ៍​ដោយ​លទ្ធផល ១-០ ក្នុង​សប្តាហ៍​ទី​២ វគ្គ​៦​ក្រុម​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​៩០​នាទី​ពេញ​នៅកីឡដ្ឋាន​ខេត្ត​ស្វាយរៀង នា​​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៩ ខែ​មីនា វិសាខា បាន​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាម​រយៈ​ទម្រង់​វាយ​សម្រុក​ និង​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់។ ពួក​គេ​​បាន​បង្កើត​ឱកាស​ស៊ុត​សំដៅសំណាញ់​ទី​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ជា​ញឹក​ញាប់ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំទី​ វីរះ ដារ៉ា បាន​ជួយ​សង្គ្រោះ​ជា​ញឹក​ញាប់។

យ៉ាង​ណា​នៅ​នាទី១៩ អ្នក​ចាំទី វីរះ ដារ៉ា លោត​ចាប់​បាល់​របូត​ធ្លាក់​ចេញ​ពី​ដៃ​ជាហេតុ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Ramon ស៊ុត​ចូល​នាំ​មុខ ០-១ ប៉ុន្តែ​​រំលង​បាន​ប្រមាណ​៤​នាទី​ប៉ុណ្ណោះ ព្រះខ័ន​រាជ​ស្វាយ​រៀង​តាម​ស្មើ ១-១ តាម​រយៈ​ការស៊ុត​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ដោយ​កីឡាករ​ប្រេស៊ីល Matheus នៅ​នាទី​២៣។

នៅ​វគ្គទី២ វិសាខា នៅ​តែ​បង្ហាញ​គុណ​ភាព​លេង​យ៉ាងល្អ។ ជា​ពិសេស​បាល់​លើ​ដែល​ខ្សែ​បម្រើ​លើក​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ Ramon ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ ស្ទើរ​រាល់​លើក ខ្សែ​ការពារ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀងមិន​អាច​កាត់​ផ្តាច់​ ឬ​ដណ្តើម​យក​បាល់ពី​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីលម្នាក់​នេះ​ឡើយ។ ទី​បំផុត​ វិសាខា រក​បាន​គ្រាប់​បាល់​ជ័យជម្នះ ​ដោយ​ខ្សែ​បម្រើ​ការពារ ឡេង ណូរ៉ា ស៊ុត​ទៅ​ប៉ះ​ជើង​ខ្សែ​ការពារ​របស់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ​ដាច់​ចង្កេះ​អ្នក​ចាំទី និង​ប៉ះ​ជើង​ វីរះ ដារ៉ា បន្តិច​ធ្វើឲ្យ​បាល់​ចូល​ទី​បាន​សម្រេច។

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន បាន​ប្រើ​ពេល​​៩១​នាទី​ទើប​អាច​បំបែក​ភាព​ជាប់​គាំង និង​បង្កើត​ភាព​សប្បាយ​រីក​រាយ​ដោយ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ហ្វីលីពីន Gayoso ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម។

តាម​រយៈ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ការ​ប្រជែង​ជើង​ឯក​កាន់​តែ​តឹង​តែង​​ដោយក្រុម​កំពូល​តារាង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​មុខ ភ្នំពេញ​ក្រោន​តែ​១​ពិន្ទុប៉ុណ្ណោះ ហើយ​ វិសាខា កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុងការ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ខាង​លើ​ទាំង​ពីរ។

តារាង​ពិន្ទុ​ក្រុម​កំពូល​ទាំង​៦

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​៥៨​ពិន្ទុ
  • ភ្នំពេញ​ក្រោន មាន៥៧​ពិន្ទុ
  • វិសាខា មាន​៥៣​ពិន្ទុ
  • អង្គរថាយហ្គឺរ មាន​៤០​ពិន្ទុ
  • ណាហ្គាវើលដ៍ មាន​៣៦​ពិន្ទុ
  • បឹងកេត មាន​៣៣​ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម