កីឡា
គ្រូ Man United រកឃើញគ្រាប់ពេជ្រថ្មីម្នាក់ទៀត ក្រោយស្មើ Arsenal យប់មិញ
អ្នកចាត់ការរបស់ Manchester United លោក Ruben Amorim បានចាត់ទុកខ្សែការពារវ័យ ១៨ ឆ្នាំ Ayden Heaven ជាគ្រាប់ពេជ្រថ្មីរបស់ក្រុម បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អ នៅក្នុងការប្រកួត ដែលក្រុមបិសាចក្រហមស្មើគ្នាក្នុងលទ្ធផល ១-១ ទល់នឹង Arsenal កាលពីយប់ថ្ងៃ អាទិត្យ ទី ៩ ម្សិលមិញ ។

ការផ្លាស់ប្តូរចូលជំនួស Leny Yoro នៅនាទីទី ៤៦ យប់មិញ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ Ayden Heaven នៅក្នុងក្របខណ្ឌ Premier League ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ខ្សែការពារសញ្ជាតិ អង់គ្លេស រូបនេះពិតជាបង្ហាញសមត្ថភាពល្អមែនទែន រហូតធ្វើឱ្យលោក Amorim កោតសរសើរគេមិនដាច់ពីមាត់។

បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាម អ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំបានលើកឡើងពី Ayden Heaven ថា ៖«ចាំឈ្មោះរបស់គេទុក គឺ Ayden Heaven… ពួកយើងបានរកឃើញកីឡាករម្នាក់ ដែលជាកីឡាករដ៏សក្តិសមពិតប្រាកដ នៅទីនេះ។ គាត់គឺស្ងប់ស្ងាត់ និងមានទំនុកចិត្ត។ គាត់ល្អខ្លាំងណាស់»។
គួរបញ្ជាក់ថា Ayden Heaven ជាអតីតថ្នាលយុវជនរបស់ Arsenal ហើយគាត់បានផ្លាស់មកកាន់ទឹកដី Old Trafford កាលពីទីផ្សារដោះដូរកីឡាករខែ មករា កន្លងទៅ ដោយបានចុះកុងត្រាដល់ខែ មិថុនា ឆ្នាំ ២០២៩៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ