កីឡា
លោក Muñoz សរសើរ វិសាខា លេងបានល្អខ្លាំងយប់មិញ
ក្រុមព្រះខ័នរាជស្វាយរៀងបានចាញ់លើកទី៣ ក្នុងលីគកំពូលកម្ពុជា រដូវកាល២០២៤-២៥ បន្ទាប់ពីចាញ់ក្រុមវិសាខា ដោយលទ្ធផល ១-២ នៅក្នុងដីរបស់ខ្លួន ក្នុងសប្តាហ៍ទី២៣ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

ជ័យជម្នះរបស់វិសាខា ត្រូវបានលោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង កោតសសរសើរពីទម្រង់លេងដ៏ល្អ និងមានការជឿជាក់ដែលស័ក្តិសមទទួលបានជ័យជម្នះ។ ផ្ទុយទៅវិញ ក្រុមរបស់លោកលេងមិនសូវបានល្អឡើយ។
លោកបាននិយាយថា ៖«ពួកគេពិតជាលេងបានល្អថ្ងៃនេះ ពួកយើងគ្មានលេសអ្វីដោះសាទេ ពីព្រោះវិសាខាពិតជាលេងបានល្អមែន។ តាំងពីនាទីដំបូង វិសាខា ចាប់ផ្តើមបានល្អ គេមានមហិច្ឆតាខ្លាំងជាងយើង ហើយទីបំផុតពួកគេទទួលបានជោគជ័យ»។

លោកបានបន្តថា ៖«ការប្រកួតនេះប្រធាន វិសាល មានបញ្ហាសាច់ដុំតិចតូច ហើយ Riyo ចូលក្នុងវគ្គទី២ដោយសារគាត់មានបញ្ហាសាច់ដុំ។ សម្រាប់ Matheus អត់ទាន់មានកម្លាំងលេង៩០នាទីពេញទេ។ ក្រៅពីនេះ កីឡាករយើងផ្សេងព្រៗអត់មានបញ្ហាអ្វីឡើយ។ សម្រាប់វិសាខាដូចខ្ញុំនិយាយពីដំបូងអីចឹង ពួកគាត់មានភាពស្រស់ស្រាយ មានទំនុកចិត្តក្នុងការលេង ហើយជឿជាក់តាំងពីចាប់ពីដំបូងរហូតដល់ចុងបញ្ចប់»។

នេះជាការចាញ់លើកទី៣ ក្នុងលីគរបស់ព្រះខ័នរាជស្វាយរៀង។ ក្នុងនោះព្រះខ័នរាជស្វាយរៀងបានចាញ់វិសាខា ដល់ទៅ២ដងក្នុងជំនួប៣លើកចុងក្រោយ។ លើកទី១ វិសាខា បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-០ នៅទឹកដីរបស់ខ្លួន។ លើកទី២ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ១-០ វិញ នៅទឹកដីខេត្តស្វាយរៀង ហើយជួបគ្នាលើកទី៣បានចាញ់ ១-២។ បរាជ័យមួយលើកទៀតរបស់ព្រះខ័នរាជស្វាយរៀង គឺនៅទឹកដីភ្នំពេញក្រោន ៤-៣។

ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរលើកំពូលតារាងដោយមាន៥៨ពិន្ទុ នាំមុខ១ពិន្ទុលើក្រុមលេខ២ ភ្នំពេញក្រោន ដែលមាន៥៧ពិន្ទុ។ វិសាខា ស្ថិតនៅលេខ៣មាន៥៣ពិន្ទុ។
លទ្ធផល២៣ប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង ក្នុងលីគរដូវកាលនេះ
- ឈ្នះ ក្រសួងការពារជាតិ ៧-០
- ឈ្នះ ដង្កោសែនជ័យ ៤-១
- ឈ្នះ គិរីវង់សុខសែនជ័យ ៦-១
- ចាញ់ វិសាខា ០-១
- ឈ្នះ ណាហ្គាវើលដ៍ ២-០
- ចាញ់ ភ្នំពេញក្រោន ៣-៤
- ឈ្នះ អង្គរថាយហ្គឺរ ៤-២
- ឈ្នះ បឹងកេត ២-១
- ស្មើ ក្រសួងការពារជាតិ ០-០
- ឈ្នះ ដង្កោសែនជ័យ ៦-០
- ឈ្នះ ឡាយហ្វ ព្រះសីហនុ ២-០
- ឈ្នះ គិរីវង់សុខសែនជ័យ ៦-០
- ឈ្នះ ក្រសួងមហាផ្ទៃ ៥-០
- ឈ្នះ វិសាខា ១-០
- ឈ្នះ ណាហ្គាវើលដ៍ ២-០
- ឈ្នះ បឹងកេត ២-០
- ឈ្នះ ភ្នំពេញក្រោន ៣-១
- ឈ្នះ អង្គរថាយហ្គឺរ ៣-២
- ឈ្នះ ឡាយហ្វ ព្រះសីហនុ ៣-១
- ឈ្នះ ក្រសួងមហាផ្ទៃ ៥-០
- ឈ្នះ បឹងកេត ១-០
- ឈ្នះ អង្គរថាយហ្គឺរ ៥-២
- ចាញ់ វិសាខា ១-២
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា