កីឡា
Suarez ចុចឈ្មោះ ៥ នាក់នេះជាកំពូលខ្សែប្រយុទ្ធក្នុងពិភពលោក ដោយគ្មាន CR7
ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Luis Suarez បានបង្ហាញឈ្មោះកីឡាករ ៥ នាក់ ដែលត្រូវបានចាត់ទុកជាខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងពិភពលោក ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលបំផុត គឺគ្មានឈ្មោះកីឡាករ Cristiano Ronaldo នោះទេ។

ជាការពិតណាស់ Ronaldo ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធកំពូលម្នាក់នៅក្នុងពិភពលោក ដោយសារគាត់បានសាងស្នាដៃជាច្រើនក្នុងអាជីពបាល់ទាត់ ទាំងលក្ខណៈឯកត្តជន និងក្រុម ក៏ដូចជាជម្រើសជាតិ។ ជាពិសេស គាត់ធ្លាប់បានឈ្នះពាន Ballon d’Or ចំនួន ៥ ដង ហើយបច្ចុប្បន្ន គាត់កំពុងកាន់កាប់កំណត់ត្រាជាកីឡាករ ដែលមានចំនួនគ្រាប់បាល់ច្រើនជាងគេបំផុត ពោលគឺចំនួន ៩២៧ គ្រាប់។

ទោះបីជាយ៉ាងណាក៏ដោយ Suarez ដែលជាអតីតកីឡាករ Barcelona មិនបានចាត់ទុកប្រធានក្រុមរបស់ Al-Nassr រូបនេះ ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក។ ជារួម កីឡាករ ដែលគាត់គិតចាត់ទុកជា ខ្សែប្រយុទ្ធកំពូលក្នុងលោករួមមាន Romario, Ronaldo Nazario, Diego Forlan, Gabriel Batistuta និង Lionel Messi៕





ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី