កីឡា
វិសាល, គ្រីយ៉ា និង ស៊ូហាណា ជារៀមច្បងជាប់ជម្រើសជាតិយូរជាងគេ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅសមាជិកណាហ្គាវើលដ៍ សុះ ស៊ូហាណា ដើម្បីជំនួសកីឡាករវ័យក្មេង ជូ ស៊ីនទិ ដែលមានបញ្ហារបួសដើម្បីប្រមូលផ្តុំហ្វឹកហាត់សម្រាប់ការប្រកួត២លើកនាពេលខាងមុខនេះ។

ក្នុងចំណោមបញ្ជីឈ្មោះចំនួន២៣នាក់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកសញ្ជាតិជប៉ុន Koji Gyotoku មានកីឡាកររៀមច្បង៣រូបដែលនៅតែបន្តជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ខណៈកីឡាករសម័យកាលជាមួយគ្នានៅមានតិចតូចដែលបន្តលេងឲ្យក្លិបក្នុងលីគ។ ក្រៅពីនោះ ភាគច្រើនជាកីឡាករស្រករក្រោយដែលត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា។
- សុះ ស៊ូហាណា

ខ្សែបម្រើ សុះ ស៊ូហាណា ដែលត្រូវបានអ្នកគាំទ្រដាក់រហស្សនាម«ផ្ការីកគ្រប់រដូវ»ជាកីឡាករបានជាប់ជម្រើសជាតិកម្ពុជាយូរជាងគេ និងអាយុច្រើនជាងគេ ក្នុងចំណោមកីឡាករ២៣នាក់ដែលត្រូវបានចេញបញ្ជីឈ្មោះកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ រូបគេបានជាប់ជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១២ដោយបានបង្ហាញខ្លួនបានចំនួន៧៧ប្រកួត និងរកបាន៤គ្រាប់។
- សឿយ វិសាល

ខ្សែការពារ សឿយ វិសាល អាយុ២៩ឆ្នាំត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាជម្រើសទី១តាំងពីឆ្នាំ២០១៤។ រូបគេជាបានបង្ហាញខ្លួនក្នុងនាមជាខ្សែការពារបានចំនួន៨៣ប្រកួត ក្នុងនោះរកបាន៥គ្រាប់។
- សារ៉េត គ្រីយ៉ា

ខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀងរូបនេះស្ថិតនៅចំណាត់ថ្នាក់លេខ៣ដែលបានជាប់ជម្រើសជាតិកម្ពុជាក្នុងចំណោមកីឡាករ២៣នាក់ចុងក្រោយនេះ។ គ្រីយ៉ា ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៧ ដោយបានបង្ហាញខ្លួនបានចំនួន៣៦ប្រកួត និងរកបាន១គ្រាប់៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល