កីឡា
វីរបុរសប្រេស៊ីល Ronaldo ជ្រើសរើសតារាកំពូល ៨ នាក់ជា GOAT ដោយគ្មានឈ្មោះ CR7
វីរបុរសប្រេស៊ីលលោក Ronaldo Nazario បានជ្រើសរើសកីឡាករ និងអតីតកីឡាករ ៨ នាក់ ដែលខ្លួនចាត់ទុកជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ប៉ុន្តែក្នុងចំណោមកីឡាទាំង៨នាក់នោះ គ្មានឈ្មោះខ្សែប្រយុទ្ធ Al-Nassr កីឡាករ Cristiano Ronaldo ឡើយ។

នេះអាចជារឿងភ្ញាក់ផ្អើលដែរ ដោយសារតែ Cristiano Ronaldo គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតម្នាក់ក្នុងពិភពលោក ហើយគាត់ក៏ជាកីឡាករ កំពុងកាន់កំណត់ត្រារកបានគ្រាប់បាល់ច្រើនជាងគេបំផុត ពោលគឺចំនួន ៩២៧ គ្រាប់។ ជាមួយគ្នានេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់តែងមានអ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់ជាច្រើនចាត់ទុកជា GOAT ផងដែរ។

ទោះបីជាយ៉ាងណា លោក Ronaldo Nazario គឺមិនបានសម្លឹងឃើញប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ឡើយ។ កីឡាករទាំង៨រូប ដែលបុរសសញ្ជាតិប្រេស៊ីល វ័យ ៤៨ ឆ្នាំជ្រើសរើសជា«កីឡាករល្អគ្រប់សម័យកាល» រួមមាន Diego Maradona, Lionel Messi, Johan Cruyff, Franz Beckenbauer, Pele, Marco Van Basten, Ronaldinho និងខ្លួនឯងម្នាក់ដែរ៕








ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ