Connect with us

កីឡា

មិន​ស្រួល​ទេ! មុនប៉ះ At Madrid យប់នេះ ខ្សែប្រយុទ្ធឆ្នើមរបស់ R.Madrid ម្នាក់ បានរបួស

បានផុស

នៅ

ក្លិបអធិរាជស Real Madrid អាចនឹងត្រូវអវត្តមានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទល់នឹងក្រុម Atletico Madrid នៅយប់រំលង​អាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ​មីនា​ បន្ទាប់ពីរូបគេ ត្រូវបានគេពិនិត្យឃើញមានភាពមិនស្រួលនៅត្រង់សាច់ដុំ។

Kylian Mbappe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយអ្នកកាសែតលោក Carlos Rodriguez បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំកំពុងទទួលការព្យាបាលសាច់ដុំ។ កាលពីថ្ងៃ អង្គារ៍ ម្សិលមិញ រូបគេមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមទេ។ ប្រភពដដែលបានបញ្ជាក់ថា Mbappe ត្រូវបានគេដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកម្នាក់ឯង ហើយគេរំពឹងថា គាត់ទំនងមិនអាចចូលលេងទាន់ពេលសម្រាប់ការប្រកួតយប់នេះឡើយ។

សូមរម្លឹកថា កាលពីជំនួបជើងទី ១ សប្តាហ៍មុន Mbappe បានចូលលេងពេញ ៩០ នាទីតែម្តង ហើយរូបគេ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យ Real Madrid យកឈ្នះលើ At Madrid ដោយ​​លទ្ធផល ២ ទល់នឹង ១ ផងដែរ៕

Kylian Mbappe

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម