កីឡា
អ្នកលេងគុនខ្មែរ ឡុង ពិសិដ្ឋ អំពាវនាវមហាជន និងបណ្ដាក្រុមហ៊ុនជួយគាំទ្រថ្នាលគុនខ្មែរ
អ្នកលេងគុនខ្មែរល្បីឈ្មោះលើប្រភេទទម្ងន់ស្រាល ឡុង ពិសិដ្ឋ អំពាវនាវដល់មហាជន និងបណ្ដាក្រុមហ៊ុននានាជួយគាំទ្រកម្មវិធីប្រកួតថ្នាលផ្សេងៗផងដើម្បីបានដំណើរការរៀបចំតទៅមុខទៀតផ្ដល់ឱកាសកីឡាករជំនាន់ក្រោយ។

កីឡាករ ឡុង ពិសិដ្ឋ
ថ្លែងក្នុងកិច្ចសម្ភាសកីឡាករ ឡុង ពិសិដ្ឋ ថាកម្មវិធីប្រកួតថ្នាលកន្លងទៅពុំសូវមានអ្នកគាំទ្រ ឬឧបត្ថម្ភដូចជាការប្រកួតមនុស្សធំ ឬទម្ងន់ធ្ងន់នោះឡើយ។ ការប្រកួតសម្រាប់កីឡាករធំៗគឺតែងតែមានអ្នកទៅទស្សនាច្រើន និងតាមបណ្ដាញសង្គមផងដែរ។

ការប្រកួតថ្នាលគុនខ្មែរនៅ Jet Fighter
កូនសិស្សលោក រិគី ម្នាក់នេះបន្ថែមទៀតថា បើចង់ឲ្យសំបូរកម្មវិធីថ្នាលគុនខ្មែរ ឬមានកម្មវិធីប្រកួតថ្នាលច្រើនលុះត្រាអ្នកគាំទ្រងាកមកជួយលើកស្ទួយទាំងអស់គ្នារួមទាំងខាងក្រុមហ៊ុនមានធនធានផង។ កាលណាមានការគាំទ្រអ្នករៀបចំក៏មានលទ្ធភាពរៀបចំបង្កើតឲ្យមានជាហូរហែដូចគ្នាស្របពេលកីឡាករថ្នាលក៏មានកន្លែងប្រកួតសន្សំបទពិសោធ និងបញ្ចេញសមត្ថភាព និងទទួលបានថវិកាខ្លះៗដែរ។

ការប្រកួតថ្នាលគុនខ្មែរនៅ Jet Fighter
រំលឹកដែរថា បច្ចុប្បន្ននេះកម្មវិធីប្រកួតតាមស្ថានីយ និងសង្វៀនផ្សេងៗមានមិនតិចជាង ២០កម្មវិធីឡើយក្នុងមួយសប្ដាហ៍ៗ ប៉ុន្តែចំពោះកម្មវិធីថ្នាល(ឈុតតូច)គឺពុំសូវមានច្រើននោះឡើយ។ កម្មវិធីថ្នាលគុនខ្មែរគឺបើកបានតែរយៈពេលខ្លីប៉ុណ្ណោះគឺត្រូវបាត់ទៅវិញ។ ឥលូវនេះគេឃើញមានតែ២-៣កម្មវិធីនោះទេដែលកំពុងដំណើរការនៃការប្រកួតសម្រាប់យុវជនថ្នាល។ ចំណែកការឧបត្ថម្ភគាំទ្រពីបណ្ដាក្រុមហ៊ុនផ្សេងៗក៏នៅមានកម្រិតផងដែរ ព្រោះភាគច្រើនគេចាប់អារម្មណ៍តែទៅលើកម្មវិធីឈុតធំប៉ុណ្ណោះ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា