Connect with us

កីឡា

ដៃគូ​ ព្រះ​ខ័ន​រាជស្វាយរៀង Madura United មិន​ទាន់​ចាញ់​ក្នុង​ពាន AFC CL

បានផុស

នៅ

ក្រុម​ឥណ្ឌូណេស៊ី Madura United មិន​ទាន់​ស្គាល់​បរាជ័យ​ទេ​ក្នុង​ពាន​រង្វាន់ក្លិប​អាស៊ី​លំដាប់ទី​៣ AFC Challenge League គិត​ចាប់​តាំង​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ប៉ះ​ក្រុម​តំណាង​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល E ពួក​គេ​បាន​ឈរ​លេខ​១​ក្នុងពូល បន្ទាប់​ពី​ស្មើ​ក្រុម​​របស់​ម៉ុងហ្គោលី  SP Falcons ដោយ​លទ្ធផល ០-០ និង​បាន​យក​ឈ្នះ​ក្រុម​កម្ពុជា ព្រះ​ខ័ន​រាជស្វាយរៀង ដោយ​លទ្ធផល ២-១។

វគ្គ៨​ក្រុម​ចុង​ក្រោយ​ Madura United បន្ត​ភាព​មិន​ចាញ់​ទៀត​ដោយ​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ Tainan City ដោយ​លទ្ធផល ០-០ ក្នុង​ជើង​ទី១​នៅ​ទឹក​ដី​តៃវ៉ាន់ និង​បានយក​ឈ្នះ​ដោយ​លទ្ធផល ៣-០ ក្នុង​ជើង​ទី២​នៅ​ក្នុង​ដីរបស់​ខ្លួន។

ពេល​នេះ ពួក​គេ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​បាន​ចាញ់​២​ប្រកួត​ហើយ​ក្នុង​ពាន​រង្វាន់ AFC Challenge League គឺ​ចាញ់ Madura United ១-២ និង​ចាញ់ Shan United ១-២។

ទោះ​បី​ជា​យ៉ាង​ណា បើ​ក្រឡេក​មើល​ក្នុង​លីគ​ឥណ្ឌូណេស៊ី Madura United ធ្វើ​មិន​បាន​ល្អ​ទេ។ រដូវ​កាល​២០២៤-២៥ ពួក​គេ​កំពុង​ស្ថិត​នៅ​បាត​តារាង បន្ទាប់​ពី​ឆ្លង​កាត់​២៥​ប្រកួត រក​បាន២១​ពិន្ទុ ពី​ការ​ឈ្នះ​៥​លើក ស្មើ​៦​លើក និង​ចាញ់​១៤​លើក។

លទ្ធផលនៅ​ពាន AFC Challenge League

  • ស្មើក្រុម​ម៉ុងហ្គោលី  SP Falcons ០-០
  • ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១

វគ្គ​៨​ក្រុម​ចុង​ក្រោយ

  • ស្មើ Tainan City ០-០ ជើង​ទី​១
  • ឈ្នះ Tainan City ៣-០ ជើង​ទី​២

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ជើង​ទី១៖ ព្រះ​ខ័ន​រាជ​ស្វាយរៀង vs Madura United នៅ​កម្ពុជា ថ្ងៃ​ទី​១០ ខែ​មេសា
  • ជើងទី​២៖ Madura vs ព្រះ​ខ័ន​រាជស្វាយរៀង នៅ​ឥណ្ឌូណេស៊ី ថ្ងៃ​ទី​១៧ ខែ​មេសា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ រៀបចំសិក្ខាសាលា “CP Town Hall 2025” ដើម្បីបង្ហាញចក្ខុវិស័យអាជីវកម្មនិងអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតាឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ

ព័ត៌មានជាតិ៤៥ នាទីutes មុន

ថ្នាក់ដឹកនាំ និងតៃកុងរថយន្តក្រុងសាធារណៈ ត្រៀមរួចរាល់សម្រាប់ដឹកជញ្ជូន ពលរដ្ឋទៅស្រុកកំណើត នាឱកាសចូលឆ្នាំថ្មី ចាប់ពីថ្ងៃស្អែក

តាំងផលិតស្រា
សន្តិសុខសង្គម៥៣ នាទីutes មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

កីឡា១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម