កីឡា
ល្ងាចនេះ ភ្នំពេញក្រោន បើកទ្វារផ្ទះ ទទួល ណាហ្គាវើលដ៍ ពានសម្តេចតេជោ
វេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែមីនានេះ ក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុម ណាហ្គាវើលដ៍ សម្រាប់ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល២០២៤-២៥។

ភ្នំពេញក្រោនមានទំនុកចិត្តខ្ពស់ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីជើងទី១នៅទឹកដីខេត្តកំពង់ស្ពឺ ពួកគេទទួលបានជ័យជម្នះដោយមិនឲ្យតដៃរួច។ ទោះបីជាយ៉ាងណា លោក ឃីម បូរី គ្រូបង្វឹកណាហ្គាវើលដ៍ នៅតែមានក្តីសង្ឃឹម ពីព្រោះបាល់ទាត់មិនអាចមើលឃើញឡើយ។
លោកបាននិយាយថា ៖«ចាញ់ ៤-០ កាលពីជើងទី១ យើងគិតថា ឱកាសតិចតូចបំផុតក្នុងការឡើងទៅវគ្គបន្ត ប៉ុន្តែក្នុងបាល់ទាត់យើងគិតថា អ្វីៗក៏អាចកើតឡើងបានដែរ»។

កីឡាកររបស់ក្រុមទាំងពីរនៅពេញជើងដូចគ្នា ពីព្រោះមិនទាន់ចាកចេញពីក្រុមទៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឡើយ។ មិនខុសពីព្រះខ័នរាជស្វាយរៀង កីឡាកររបស់ពួកគេក៏មិនទាន់បានចូលរួមជាមួយក្រុមជម្រើសជាតិដែរ ដោយសារជាប់កាតព្វកិច្ចនៅពានរង្វាន់ AFC Challenge League ប៉ុន្តែនៅពេលត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ាវិញ ពួកគេអាចចូលរួមជាមួយក្រុមជម្រើសជាតិបានហើយ។ ស្របពេលជាមួយគ្នានេះ កីឡាកររបស់ណាហ្គាវើលដ៍ និងភ្នំពេញក្រោន ក៏អាចចូលរួមជាមួយក្រុមជម្រើសជាតិបានដែរ បន្ទាប់ពីចប់ការប្រកួតល្ងាចនេះ។
កម្មវិធីប្រកួត វគ្គ១/៤ (ផ្តាច់ព្រ័ត្រ) ជើងទី២
- ភ្នំពេញក្រោន vs ណាហ្គាវើលដ៍ (១៤ មីនា ២០២៥)
- ព្រះខ័នរាជស្វាយរៀង vs គិរីវង់សុខសែនជ័យ (២ មេសា ២០២៥)
- វិសាខា vs កងយោធពលខេមរភូមិន្ទ (២ មេសា ២០២៥)
- បឹងកេត vs អាយ អេស អាយ ដង្កោសែនជ័យ (២ មេសា ២០២៥)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?