កីឡា
លន បញ្ញា ប្រមាណ១០ប្រកួតចុងក្រោយវាយកម្រចប់ទឹក ខណៈសប្ដាហ៍នេះត្រៀមខ្លួនប៉ះអ៊ុយក្រែននៅ BTV
អ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង លន បញ្ញា ល្អឡើងៗប្រមាណ ១០ប្រកួតចុងក្រោយនេះផ្ដួលដៃគូឲ្យសន្លប់បោះបង់ការប្រកួតមុនបញ្ចប់ទឹករហូត ស្របពេលនេះកំពុងហ្វឹកហាត់យ៉ាងសកម្មបន្តទៀតត្រៀមប៉ះជើងខ្លាំងមកពីប្រទេសអ៊ុយក្រែន។

រូបភាពហ្វេសបុក លន បញ្ញា
លន បញ្ញា បានឲ្យដឹងថា បើរាប់មកប្រហែល ១០ប្រកួតមកហើយដែលរូបគេបានផ្ដួលដៃគូឲ្យសន្លប់មុនបញ្ចប់ការប្រកួត។ មិនមានអ្វីពិសេស ឬអាថ៌កំបាំងនោះទេគឺបានមកពីការខំប្រឹងប្រែងហ្វឹកហាត់ទៀងទាត់ និងការព្យាយាមដោយមិនខ្ជិលច្រអូស។
ពាក់ព័ន្ធការប្រកួតនៅសប្ដាហ៍នេះកូនសិស្សលោក ធន់ សុភា រូបនេះថាកំពុងសម្រុកហ្វឹកហាត់ពិសេសផ្ដោតលើកម្លាំងស៊ុហ្វតែម្ដងដោយសារប៉ះកីឡាករស្បែកសរ ឬប៉ែកអ៊ឺរ៉ុបភាគច្រើនកម្លាំងខ្លាំង។ ចំពោះក្បាច់ស្នៀតវិញ លន បញ្ញា ថាមានគ្រប់គ្រាន់ហើយពង្រឹងតែស៊ុហ្វទៅអាចទប់ទល់ជាមួយដៃគូបានហើយ។

រូបភាពហ្វេសបុក លន បញ្ញា
បញ្ជាក់ដែរថា លន បញ្ញា បច្ចុប្បន្ននេះជាកីឡាករល្បីឈ្មោះជួរមុខនៅកម្ពុជា និងបានហ្វឹកហាត់ជាមួយលោក ធន់ សុភា ក្នុងសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ។ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ជើងខ្លាំងរបស់កម្ពុជារូបនេះនឹងត្រូវប្រកួតជាមួយកីឡាករអ៊ុយក្រែន Denis Dotsenko នៅស្រុកស្ទោង ខេត្តកំពង់ធំ ផ្សាយផ្ទាល់តាមទូរទស្សន៍ BTV៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម