កីឡា
ព្រឹកមិញ Messi ស៊ុតបច្ចេកទេសមួយគ្រាប់អ៊េមហួស ជួយ Miami ឈ្នះ Cavalier ២-០ (វីដេអូ)
ក្រុម Inter Miami របស់លីគកំពូល អាមេរិក បានធ្វើដំណើរទៅកាន់កីឡដ្ឋាន National Stadium Independence Park ក្នុងប្រទេស ចាម៉ៃកា ព្រឹកមិញនេះ ដើម្បីធ្វើការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Concacaf Champions Cup ទល់នឹងក្រុម Cavalier។

ក្រុម Inter Miami នៅតែធ្វើបានល្អសម្រាប់ការប្រកួតជើងទី ២ នេះ ដោយពួកគេបានយកឈ្នះលើក្រុមម្ចាសផ្ទះ Cavalier ក្នុងលទ្ធផល ២ ទល់នឹង ០ បន្ទាប់ពីការប្រកួតជើងទី ១ នៅទឹកដីអាមេរិក ពួកគេបានយកឈ្នះ ២-០ ដូចគ្នា។
២ គ្រាប់របស់ Inter Miami ព្រឹកមិញ គឺគ្រាប់ទី ១ រកបានដោយ Luis Suarez នៅនាទីទី ៣៧ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ និងគ្រាប់បាល់ទី ២ រកបានដោយ Lionel Messi នៅនាទីទី ៩០+២។

គួរបញ្ជាក់ថា ក្រុម Inter Miami បានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ Concacaf Champions Cup ហើយដោយត្រូវជួបក្រុម Los Angeles FC ជើងទី ១ នៅថ្ងៃទី ១ ខែ មេសា និងជើងទី ២ នៅថ្ងៃទី ៨ ខែ មេសា៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖
អត្ថបទ៖ សេម កុសល

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល