កីឡា
Madura United មានកីឡាករបរទេស៨នាក់ត្រៀមប៉ះ ព្រះខ័នរាជស្វាយរៀង
ក្រុមឥណ្ឌូណេស៊ី Madura United មានកីឡាករបរទេស៨នាក់ដែលត្រូវធ្វើដំណើរមកប្រទេសកម្ពុជាប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ឆ្នាំ២០២៤-២៥។

Madura United ជាក្រុមខ្លាំងមួយដែលធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀង នៅវគ្គសន្សំក្នុងពូល ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះ ប៉ុន្តែនៅលីគឥណ្ឌូណេស៊ីវិញ ពួកគេមិនសូវជាខ្លាំងប៉ុន្មានឡើយដោយកំពុងស្ថិតនៅបាតតារាង អាចទំនងជាត្រូវធ្លាក់ទៅលីគទី២។ ពួកគេបានឡើងមកលេងពានរង្វាន់អាស៊ីកម្រិតទី៣នេះដោយសារកាលពីរដូវកាលមុន ពួកគេទទួលបានចំណាត់ថ្នាក់លេខ២ក្នុងលីគកំពូលឥណ្ឌូណេស៊ី។
បើក្រឡេកមើលសមាជិកបរទេស ពួកគេមានដល់ទៅ៨នាក់ដែលសុទ្ធតែជាកីឡាករមានពិសោធច្រើន។ ចំពោះកីឡាករក្នុងស្រុកវិញ គ្មានកីឡាករណាម្នាក់ដែលជាប់ជម្រើសជាតិឥណ្ឌូណេស៊ីឡើយនាពេលបច្ចុប្បន្ន ប៉ុន្តែមានមួយចំនួនធ្លាប់ជាប់ជម្រើសជាតិកាលពីប៉ុន្មានឆ្នាំមុន និងមានបទពិសោធច្រើនក្នុងលីគឥណ្ឌូណេស៊ី។

ក្នុងចំណោមកីឡាករបរទេសទាំង៨នាក់ មានកីឡាករអេស្ប៉ាញ Youssef Ezzejjari ធ្លាប់មកលេងនៅលីគបាល់ទាត់កម្ពុជាគឺក្លិបវិសាខា កាលពីរដូវកាល២០២៣-២៤។ រូបគេទើបតែចូលរួមជាមួយ Madura United ក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Barito Putera ដែលទើបចូលរួមកាលពីខែមករា ឆ្នាំ២០២៥។

កីឡាករបរទេសរបស់ Madura United
- ខ្សែប្រយុទ្ធអេស្ប៉ាញ Youssef Ezzejjari ចូលរួមឆ្នាំ២០២៥ លេងបាន៨ប្រកួត រកបាន៣គ្រាប់
- ខ្សែប្រយុទ្ធស៊ែប៊ី Miljan Škrbić ចូលរួមឆ្នាំ២០២៥ ទើបលេងបាន ៤ប្រកួត
- ខ្សែបម្រើកូឡុំប៊ី Brayan Angulo ចូលរួមឆ្នាំ២០២៥ លេងបាន៧ប្រកួត
- ខ្សែបម្រើបូស្នៀ Kerim Palić ចូលឆ្នាំ២០២៥ លេងបាន៧ប្រកួត
- ខ្សែបម្រើប្រេស៊ីល Iran Júnior ចូលរួមឆ្នាំ២០២៤ លេងបាន២១ប្រកួត រកបាន៣គ្រាប់
- ខ្សែបម្រើប្រេស៊ីល Lulinha ចូលរួមតាំងពីឆ្នាំ២០២២ លេងបាន៧១ប្រកួត រកបាន១២គ្រាប់
- ខ្សែបម្រើហូឡង់ Jordy Wehrmann ចូលរួមឆ្នាំ២០២៤ លេងបាន២៥ប្រកួត
- ខ្សែការពារព័រទុយហ្គាល់ Pedro Monteiro ចូលរួមឆ្នាំ២០២៤ លេងបាន២៤ប្រកួត រកបាន១គ្រាប់
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?