Connect with us

កីឡា

គ្រូធំ អេស្ប៉ាញ បង្ហើបហេតុផល ដែលធ្វើឱ្យលោកកោះហៅ Raul Asencio មកកាន់ជម្រើសជាតិ

បានផុស

នៅ

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ លោក Luis de la Fuente បានបង្ហាញមូលហេតុមួយចំនួន ដែលលោកសម្រេចចិត្តជ្រើសរើសខ្សែការពារវ័យក្មេងរបស់ Real Madrid កីឡាករ Raul Asencio មកកាន់ក្រុមជម្រើសជាតិ អេស្ប៉ាញ។

លោក Luis de la Fuente
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Luis de la Fuente បានចាត់ទុកខ្សែការពារវ័យ ២១ ឆ្នាំរូបនេះ ថាជាកីឡាករ ដែលមានទេពកោសល្យ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយក្រុម អធិរាជស នៅរដូវកាលនេះ ទាំងនៅក្នុងពាន La Liga និង Champions League។ ដូច្នេះហើយទើបលោកចង់ផ្តល់ឱកាសឱ្យគេ និងជ្រើសរើសគេមកចូលរួមជាមួយក្រុមឈុតធំ អេស្ប៉ាញ។

កីឡាករ Raul Asencio

ទាក់ទងនឹងរឿងខាងលើ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៦៣ ឆ្នាំបានលើកឡើងពី Raul Asencio ថា៖ «Raul គឺកំពុងមានរដូវកាលដ៏អស្ចារ្យ។ គាត់មិនធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម ២១ ពីមុនមកទេ ប៉ុន្តែគាត់បានក្លាយជាកីឡាករម្នាក់ ដែលបានរីកចម្រើនយ៉ាងលឿន។ ខ្ញុំតែងតែផ្តល់ឱកាសឱ្យកីឡាករវ័យក្មេង និងកីឡាករ ដែលមានទេពកោសល្យ។ ពួកគេអាចទាញយកផលប្រយោជន៍ពីឱកាសទាំងនេះ ហើយមានកន្លែងឈរជើងនៅក្នុងអាជីពបាល់ទាត់។ ពួកយើងរីករាយ ដែលគាត់បានមកចូលរួមជាមួយគ្រួសារនេះ…»

សូមជម្រាបថា ក្រុមគោជល់ អេស្ប៉ាញ បានប្រកាសបញ្ជីឈ្មោះកីឡាករត្រៀមការប្រកួតវគ្គ ៨ ក្រុមពាន Nations League រួចរាល់ហើយ ខណៈខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំង ២៦ នាក់ ដែលជាប់នៅក្នុងបញ្ជីរបស់លោក De la Fuente៖

បញ្ជីឈ្មោះរបស់ក្រុម អេស្ប៉ាញ

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Grada3

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម