Connect with us

កីឡា

ព្រឹក​មិញ Messi ប្រើបច្ចេកទេសឆ្កឹះរំលងអ្នកចាំទីល្អ​ហួស ជួយ Miami ឈ្នះ Atlanta ២-១(វីដេអូ)

បានផុស

នៅ

នាព្រឹកថ្ងៃ ចន្ទ ទី ១៧ ខែ មីនា នេះ ក្រុម Atlanta United បានបើកទ្វារកីឡដ្ឋាន Mercedes-Benz ទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ Major League Soccer របស់ សហរដ្ឋអាមេរិក។

ទិដ្ឋភាពប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ នៅក្នុងការប្រកួតនោះ គឺពិតជាស្វិតស្វាញមែនទែន ប៉ុន្តែចុងក្រោយខាងក្រុមម្ចាស់ផ្ទះ Inter Mimai ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Atlanta United ក្នុងលទ្ធផល ២ ទល់នឹង ១។

ទិដ្ឋភាពប្រកួត

ក្នុងនោះខាងក្រុម Atlanta United ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Emmanuel Latte Lath នៅនាទីទី ១១។ លុះក្រោយមកខាងក្រុម Inter Miami រកបានគ្រាប់បាល់វាយបកបាន ២ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi នៅនាទីទី ២០ និង Fafa Picault នៅនាទីទី ៨៩។

គួរបញ្ជាក់ថា Inter Miami បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ MLS ក្រោយឆ្លងកាត់ ៤ ប្រកួត ពួកគេឈ្នះ ៣ និងស្មើ ១ មាន ១០ ពិន្ទុ។ ចំណែកក្រុម Atlanta United វិញ កំពុងឈរនៅលេខរៀងទី ១២ ក្រោយឆ្លងកាត់ ៤ ប្រកួតដូចគ្នា​ ពួកគេឈ្នះ ១ ស្មើ ១ និងចាញ់ ២ មាន ៤ ពិន្ទុ។

ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម