Connect with us

កីឡា

ក្រោយប៉ះ​គ្នា២​ដង អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ សឹង្ហៈ សរសើរ​ មហាម៉ាត់​ បែប​នេះ​…​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ពេជ្រ​ សឹង្ហៈ​ បន្ទាប់​ពី​ប្រកួត​គ្នា​បាន​២ដង​រួច​មក​ជា​មួយ​ មហាម៉ាត់​ រូប​គេ​សរសើរ​កីឡាករ​បរទេស​​ដែល​ហ្វឹក​ហាត់​នៅ​កម្ពុជា​ម្នាក់​នេះ​ពិត​ជា​ល្អ​ពិសេស​ស្នៀត​ជង្គង់​ និង​កែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ សង្ហឹៈ (ក្រហម)

ក្រោយ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​ ពេជ្រ សឹង្ហៈ​ បាន​ឲ្យ​ដឹង​ថា​ ជំនួប​ជា​មួយ​ មហាម៉ាត់​ នេះ​ពិត​ជា​ស្វិតស្វាញ​មែន​ទម្រាំ​ដឹង​ចាញ់​ឈ្នះ។​ បើ​ប្រៀបធៀប​ទៅ​ជំនួប​លើក​ទី១​ គឺ​ជំនួប​ទី១​ ពិបាក​ជាង​ ព្រោះ​ត្រូវ​ប្រកួត​២ដង​អស់​កម្លាំង​ជាង​ស្រប​​ពេល​លើក​នេះ​ដែរ​ម្នាក់ៗ​ត្រៀម​សម្រាប់តែ​ជំនួប​នេះ​តែ​ម្ដង។​

សឹង្ហៈ​ ប៉ះ មហាម៉ាត់

កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ ឧបសគ្គ​សម្រាប់​ខ្លួន​នា​ជំនួប​នេះ​គឺ​ កែង​ និង​ជង្គង់​របស់​ មហាម៉ាត់​ ល្អ​ និង​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ចូល​វាយ​។​ យ៉ាងណា​រូប​គេ​គិត​ថា​ជំនួប​នេះ​ខ្លួន​ធ្វើ​បាន​ល្អ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត។​

សឹង្ហៈ​ ប៉ះ មហាម៉ាត់

ឆ្លើយ​តប​ និង​សំណួរ​ ថា​ចង់​ជួប​ មហាម៉ាត់​ ទៀត​ទេ​ សឹង្ហៈ​​ មិន​ចង់​ជួប​​ទេ​។ ជួប​គ្នា​ប៉ុណ្ណឹង​សិន​បាន​ហើយ​វាយ​ជា​មួយ​អ្នក​ផ្សេង​ៗ​ទៀត​​ឲ្យ​ច្រើន​សិន​ ប៉ុន្តែ​បើ​គេ​រៀបចំ​ឲ្យ​ប៉ះ​គ្នា​ទៀត​​ក៏​ទទួល​យក​។​ អ្នក​លេង​គុន​ខ្មែរ​​រូប​នេះ​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ដែល​តែងតែ​ស្រឡាញ់​លើក​ទឹកចិត្ត​ និង​មក​ទស្សនា​រហូត​មក។​

សឹង្ហៈ​ ប៉ះ មហាម៉ាត់

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៥​ ខែ​មីនា​ ឆ្នាំ​២០២៥​ កន្លង​ទៅ​នេះ​កីឡាករ​ ពេជ្រ សឹង្ហៈ និង​ មហាម៉ាត់​ ប្រកួត​គ្នា​ដណ្ដើម​ខ្សែក្រវាត់​ទំនេរ​ ១​ខ្សែ​​ នៅ​សង្វៀន​ហង្សមាស​។​ ក្រោយ​បញ្ចប់​ ៥ទឹក​លទ្ធផល​គឺ​ មហាម៉ាត់​ ឈ្នះ​ពិន្ទុ​លើ​ សង្ហឹៈ​ បាន​គ្រង​ខ្សែក្រវាត់​ X TREME​ ទម្ងន់​ ៥១គីឡូក្រាម។​ សឹង្ហៈ ចាញ់​ កីឡាករ​ប៉ាគីស្ថាន​ មហាម៉ាត់​ ២ដង​ហើយ​គិត​ទាំង​លើក​នេះ​ដោយ​លើក​ទី១​ ចាញ់​ពិន្ទុ​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​ម៉ារ៉ាតុង​នៅ​សង្វៀន​ថោន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម