កីឡា
អនុប្រធានសហព័ន្ធហាប់គីដូ៖ លទ្ធផលកន្លងទៅនៅខ្វះចន្លោះ ប៉ុន្តែជាជោគជ័យ
អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានលើកឡើងពីការរៀបចំប្រកួត និងការងារមួយចំនួនកន្លងទៅមានការខ្វះចន្លោះ ប៉ុន្តែកិច្ចការងារទាំងនោះចាត់ទុកជាជោគជ័យមួយកម្រិតហើយ ព្រោះវាថ្មីសម្រាប់ក្រុមកីឡាហាប់គីដូ។

ថ្លែងក្រោយបញ្ចប់សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ លោក គួច ហុងជៀក អនុប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា សហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិបាន២លើក និងបានបញ្ជូនកីឡាករ កីឡាការិនីចេញទៅប្រកួតកម្រិតអន្តរជាតិថែមទៀត។ ការងារទាំងនេះវាថ្មីសម្រាប់សហព័ន្ធ ដូច្នេះការខ្វះខាតតែងតែមាន។

លោក គង់ ចាន់ធីណា
អនុប្រធានរូបនេះបន្ថែមទៀតថា ទោះមានការលំបាកចំពោះការចំណាយលើការរៀបចំប្រកួត ការលំបាកលើកិច្ចការបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល និងកិច្ចការរដ្ឋបាលមួយចំនួនក្ដី ប៉ុន្តែសហព័ន្ធនៅតែអាចបន្តដំណើរការបានរហូតមកដល់ពេលនេះ។ ដូច្នេះនេះជាជោគជ័យធំមួយសម្រាប់សហព័ន្ធលើកិច្ចការងារថ្មី និងបន្តដំណើរជម្នះរាល់ឧបសគ្គផ្សេងៗទៀតដើម្បីលើកស្ទួយវិស័យកីឡាហាប់គីដូនេះឲ្យមានភាពរីកចម្រើន និងអភិវឌ្ឍកាន់តែខ្លាំងបន្ថែមទៀត។

លោក គួច ហុងជៀក ផ្ដល់បទសម្ភាស
លោក គួច ហុងជៀក សំណូមពរដល់បណ្ដាក្រុមហ៊ុននានាសូមងាកមកជួយកីឡាហាប់គីដូផង ដើម្បីឲ្យសហព័ន្ធមានលទ្ធភាពពង្រីកផ្សព្វផ្សាយ រៀបចំការប្រកួតផ្សេងៗ បណ្ដុះធនធាន និងបានចេញទៅប្រកួតតំណាងកម្ពុជាលើឆាកអន្តរជាតិ។ កីឡាអ្វីក៏មានសារសំខាន់ និងបានជួយលើកកម្ពស់សុខមាលភាពមហាជនផងដែរ។ តួយ៉ាងដូចជាកីឡាហាប់គីដូនេះជាដើមបានជំរុញទឹកចិត្តយុវជនឲ្យមោះមុត និងជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ទិសដៅឆ្នាំថ្មីនេះសហព័ន្ធបានប្តេជ្ញាអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម និងបញ្ជូនក្រុមហាប់គីដូទៅចូលរួមការប្រកួតផ្សេងៗនៅអន្តរជាតិ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ សហព័ន្ធកីឡាហាប់គីដូ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំ២០២៥។ សន្និបាតនេះធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក គួច ហុងជៀក អនុប្រធានសហព័ន្ធ ថ្នាក់ដឹកនាំ និងលោកគ្រូ កីឡាករ កីឡាការិនីជាច្រើនរូប៕
អត្ថបទ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ