កីឡា
ប៉ះគ្នា៣លើកចុងក្រោយ កម្ពុជាមិនអាចស៊ុតចូល វៀតណាម សោះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើ ក្រុមខ្លាំងវៀតណាមឡើយ សម្រាប់ការជួបគ្នា៩លើកចុងក្រោយ ក្នុងពានរង្វាន់ផ្លូវការ ខណៈក្រុមទាំងពីរត្រូវប៉ះគ្នាជាលើកដំបូងក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ប្រវត្តិជួបគ្នាផ្លូវការ៩លើកក្នុងពានរង្វាន់ផ្លូវការ កម្ពុជា មិនធ្លាប់ឈ្នះវៀតណាមឡើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ការជួបគ្នា៣លើកចុងក្រោយ កម្ពុជាមិនអាចទម្លាយសំណាញ់ទីរបស់វៀតណាមសោះ។

គិតចាប់តាំងពីជួបគ្នានៅឆ្នាំ១៩៩៦ វៀតណាម បានស៊ុតចូលកម្ពុជាចំនួន៤៣គ្រាប់ ខណៈកម្ពុជាស៊ុតចូលវិញបាន៦គ្រាប់ប៉ុណ្ណោះ។
- ចាញ់ ៣-១ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ១៩៩៦
- ចាញ់ ៦-០ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០០០
- ចាញ់ ៩-២ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០០២
- ចាញ់ ៩-១ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០០៤
- ចាញ់ ២-១ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០១៦
- ចាញ់ ២-១ ក្នុងពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៧
- ចាញ់ ៥-០ ក្នុងពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៧
- ចាញ់ ៣-០ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០១៨
- ចាញ់ ៤-០ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០២១
វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ កម្ពុជាត្រូវប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូងជាមួយវៀតណាម ហើយនៅទឹកដីរបស់វៀតណាមថែមទៀត៕
អត្ថបទ៖ វីរបុត្រ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ម៉ោង ago
ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)