កីឡា
សហព័ន្ធខ្មែរកីឡាហាប់គីដូ ឆ្នាំ ២០២៥ មានផែនការ២ធំៗជំរុញអភិវឌ្ឍន៍សមត្ថភាព
អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ ថានៅក្នុងឆ្នាំ២០២៥ នេះសហព័ន្ធមានគម្រោងផែនការធំៗចំនួនពីរ ទី១ បញ្ជូនកីឡាករ កីឡាការិនីចេញទៅប្រកួតឯឥណ្ឌូណេស៊ី ទី២ រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៣។

លោក គួច ហុងជៀក
លោក គួច ហុងជៀក អនុប្រធានខ្មែរកីឡាហាប់គីដូបានឲ្យដឹងថា ទិសដៅឆ្នាំ២០២៥ សហព័ន្ធនឹងបន្តជំរុញអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនី ឲ្យមានសមត្ថភាពកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរសហព័ន្ធនឹងបញ្ជូនក្រុមហាប់គីដូទៅប្រកួតជើងឯកនៅប្រទេសឥណ្ឌូណេស៊ីនាពេលឆាប់ៗខាងមុខនេះ។

ទិដ្ឋភាពសន្និបាតបូកសរុបការងារ
ជំហាននៃការអភិវឌ្ឍន៍ដោយធ្វើយ៉ាងណាដើម្បីអាចបញ្ជូនក្រុមកីឡាហាប់គីដូចេញទៅប្រកួតកម្រិតអន្តរជាតិបានច្រើននេះសហព័ន្ធមិនផ្ដោតលើលទ្ធផលជាចម្បងនោះទេ ព្រោះនេះជាជំហានដំបូងៗស្របពេលដែលលទ្ធភាពក្នុងការចេញទៅនេះមានផលលំបាកដូចជាបញ្ហាថវិការ៉ាប់រងថ្លៃសេវាផ្សេងៗ។ យ៉ាងណាសហព័ន្ធនឹងព្យាយាមកៀងគររកជំនួយដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ទិដ្ឋភាពសន្និបាតបូកសរុបការងារ
ផែនការធំមួយទៀតនោះគឺការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៣ ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយដើម្បីផ្ដល់ឱកាសដល់សិស្សគុនមានឱកាសបានប្រកួតប្រជែង បញ្ចេញសមត្ថភាព និងដកស្រង់បទពិសោធនានាឈានដល់ការប្រកួតកម្រិតខ្ពស់នៅអន្តរជាតិផងដែរ។
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ មានប្រវត្តិចូលមកកម្ពុជាជាយូរឆ្នាំមកហើយ។ ប្រភេទកីឡាដែលសំបូរក្បាច់ស្នៀតបូកបញ្ចូលគ្នា មិនប្រើប្រាស់កម្លាំងច្រើន និងភាគច្រើនប្រើស្នៀតទន់មួយនេះគឺមិនទាន់ទទួលបានថវិកាឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ។ ពោលសហព័ន្ធឈរដោយខ្លួនឯង និងប្រមូលថវិកាពីសមាជិកប្រតិបត្តិប៉ុណ្ណោះសម្រាប់ធ្វើសកម្មភាពផ្សេងៗ។ ថ្មីៗនេះសហព័ន្ធបានធ្វើមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ នៅទីស្នាក់ការ NOCC៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ