Connect with us

កីឡា

តារាបាល់ទះ​៥​នាក់​ក្នុង​លោក​ជាប់ឈ្មោះ​ជា​​«អត្តពលិក​ល្អ​បំផុត​គ្រប់​សម័យ​កាល»

បានផុស

នៅ

ពាក្យ GOAT ឬកីឡាករល្អបំផុតគ្រប់សម័យ​កាល​ ជា​ទូទៅអ្នកគាំទ្រតែងតែជជែកវែកញែក​​អំពី​កីឡាបាល់ទាត់​ ជា​ពិសេសរវាង​កីឡាករ​ Cristiano Ronaldo និង Lionel Messi ប៉ុន្តែមែនទែនទៅ ពាក្យនេះក៏ត្រូវបាន​ប្រើនៅក្នុងវិស័យកីឡាបាល់ទះផង​ដែរ។

កីឡាបាល់ទះ (រូបតំណាង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តពលិក​ល្អ​បំផុត​​គ្រប់​សម័យ​កាល​ គឺសម្តៅទៅលើអត្តពលិក​​លើប្រភេទកីឡាណាមួយ ដែលពួកគេល្អបំផុតលើស​អ្នក​ដទៃក្នុងរយៈពេលជាច្រើនឆ្នាំ។ ខណៈនៅក្នុងវិស័យបាល់ទះវិញ ក៏មានកីឡាករ និង​កីឡាការិនី​ជា​ច្រើននាក់​ដែរ ដែលត្រូវបានគេចាត់ទុកជា GOAT គ្រប់​សម័យ​កាល។

ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករ កីឡាការិនី​បាល់ទះ​ ៥ នាក់ ដែលត្រូវបានគេចាត់ទុក​ជា អត្តពលិក​បាល់ទះ​ល្អ​បំផុត​គ្រប់​សម័យ​កាល៖

៥. កីឡាការិនី Regla Torres

អតីតកីឡាការិនីបាល់ទះជម្រើស​ជាតិ​ គុយបា រូបនេះ បានឈ្នះមេដាយមាសអូឡាំពិកចំនួន​៣​លើកក្នុងអាជីព។ ក្រៅពីមេដាយមាសអូឡាំពិក នាងគឺជាផ្នែកមួយដ៏សំខាន់ ដែលបានជួយក្រុមឈ្នះជើងឯកពិភពលោកចំនួន​២​លើក និងពានរង្វាន់ FIVB World Cup ចំនួន​៣​លើក ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥។ នាងក៏ត្រូវបានគេដាក់ឈ្មោះ​ជាកីឡាការិនីល្អបំផុតប្រចាំសតវត្សទី ២០ ដោយស្ថាប័នសហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ នៅពេលនាងមានអាយុ ២៦ ឆ្នាំ។

កីឡាការិនី Regla Torres

៤. កីឡាករ Lorenzo Bernardi

បច្ចុប្បន្ន​លោកកំពុង​ធ្វើ​ការ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៉ីតាលី។ Lorenzo គឺ​ជា​កីឡាករ​បាល់ទះដ៏ល្អ​បំផុត​ម្នាក់​នៅ​ក្នុង​ពិភពលោក។ កាលនៅជាកីឡាករ លោក​ធ្លាប់បានជួយ អ៉ីតាលី ឈ្នះមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៩៦ ហើយបានឈ្នះជើងឯកពិភពលោក​២​ដង (១៩៩០ និង ១៩៩៤) ក៏ដូចជាជើងឯកអឺរ៉ុប​២​ដង (១៩៨៩,១៩៩៥) ។ លោក​ធ្លាប់បានឈ្នះជើងឯកលីគអ៉ីតាលីចំនួន​៩​ដងនៅក្នុងអាជីព​បាល់ទះ។ លោក​ត្រូវបានគេវិនិច្ឆ័យថា ជាកីឡាករល្អបំផុត ក្នុង​ព្រឹត្តិការណ៍ ជើងឯកពិភពលោក ឆ្នាំ ១៩៩៤ និងជើងឯកអឺរ៉ុបឆ្នាំ ១៩៩៥ ។ ក្នុងឆ្នាំ ២០០១ សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ បានប្រកាសថា លោក​ជា “អ្នកលេងបាល់ទះឆ្នើមបំផុតប្រចាំសតវត្សន៍។

កីឡាករ Lorenzo Bernardi

៣. កីឡាការិនី Misty May-Treanor

អតីតអ្នកលេងបាល់ទះឆ្នេរខ្សាច់អាជីពរបស់អាមេរិក ត្រូវបានគេចាត់ទុកជា កីឡាការិនី​ល្អ​បំផុត​គ្រប់​សម័យ​កាល។ Misty បានចាប់ដៃគូជាមួយ Kerri Walsh Jennings ក្នុងដំណើរឆ្ពោះទៅរកមេដាយមាសអូឡាំពិកចំនួន​៣​លើក។ ក្រៅ​ពី​ស្នាដៃ​ក្រុម នាង​ក៏​ទទួល​បាន​ជោគជ័យ​ក្នុងលក្ខណៈឯកត្តជន​​ច្រើន​ផង​ដែរ។ May-Treanor បានប្រកាសចូលនិវត្តន៍ពីអាជីព​បាល់ទះនៅក្នុងឆ្នាំ ២០១២។

ឡាការិនី Misty May-Treanor

២. កីឡាការិនី Kerri Walsh Jennings

នាងគឺជាអតីតដៃគូដ៏ល្អបំផុតរបស់កីឡាការិនី Misty May-Treanor ហើយអ្នកទាំង ២ បានឈ្នះមេដាយមាសអូឡាំពិកជាមួយគ្នាចំនួន ៣ លើក។ Jennings ធ្លាប់បានសាងកំណត់ត្រាដ៏មិនគួរឱ្យជឿមួយជាមួយ Misty May-Treanor ដោយអ្នកទាំងពីរបានឈ្នះការប្រកួតចំនួន ១១២ ប្រកួត​ជាប់​គ្នា​ និង​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន ១៩ ជាប់ៗ​គ្នាផងដែរ។ ពួកគេបានឈ្នះ​ជើង​ឯក​បាល់ទះ​ឆ្នេរ​ខ្សាច់​ពិភព​លោក​ ​ក្នុងឆ្នាំ ២០០៣, ២០០៥ និង ២០០៧។ អ្នកទាំងពីរត្រូវបានចាត់ទុក​ជា «ក្រុមបាល់ទះឆ្នេរខ្សាច់ដ៏អស្ចារ្យបំផុតគ្រប់សម័យ​កាល»។

កីឡាការិនី Kerri Walsh Jennings

១. កីឡាករ Karch Kiraly

Karch Kiraly គឺជាអ្នកលេងបាល់ទះដ៏ល្អបំផុតម្នាក់គ្រប់សម័យ​កាល។ អតីតកីឡាករបាល់ទះអាមេរិកបានឈ្នះមេដាយមាសអូឡាំពិកចំនួន​៣​លើក គឺ​ឆ្នាំ ១៩៨៤, ១៩៨៨ និង ១៩៩៦។ លោក​គឺជាកីឡាករតែម្នាក់គត់នៅក្នុងពិភពលោក ដែលបានឈ្នះមេដាយអូឡាំពិកទាំងក្នុងប្រភេទបាល់ទះក្នុងសាល និង​បាល់ទះ​ឆ្នេរខ្សាច់។ បច្ចុប្បន្ន​លោក​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​នារី​របស់​សហរដ្ឋ​អាមេរិក។

កីឡាករ Karch Kiraly
កីឡាករ Karch Kiraly

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Hamro Khelkud

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម