កីឡា
Ronaldo ថា ព័រទុយហ្គាល់ នៅសល់ ៩០ នាទីទៀត ដើម្បីផ្តួល ដាណឺម៉ាក វិញ
ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo នៅតែមានភាពជឿជាក់ ក្នុងការវាយបក ដាណឺម៉ាក សម្រាប់ប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពាន Nations League វិញ បន្ទាប់ពីក្រុម បញ្ចខែល បរាជ័យនៅជើងទី ១ កាលពីយប់មិញ។

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែ មីនា នេះ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានជួបគ្នាជាមួយក្រុម ដាណឺម៉ាក នៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមពានរង្វាន់ Nations League ខណៈនៅក្នុងការប្រកួតនោះ ក្រុមរបស់លោក Roberto Martinez គឺធ្វើពុំបានល្អនោះទេ ដោយចាញ់ក្រុម ដាណឺម៉ាក ក្នុងលទ្ធផល ១ ទល់នឹង ០ ដែលជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Rasmus Hojlund នៅនាទីទី ៧៨។

ក្រោយបញ្ចប់ការប្រកួតនេះភ្លាម Ronaldo បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ « ពួកយើងមាន ៩០ នាទីទៀត ដើម្បីបង្ហាញថា ពួកយើងជានរណា ហើយនរណានឹងឈ្នះ។ តស់ឆ្ពោះទៅមុខបន្តទៀត»។

សូមបញ្ជាក់ថា ការប្រកួតជើងទី ២ រវាងក្រុមទាំង ២ នឹងធ្វើឡើងនៅប្រទេស ព័រទុយហ្គាល់ វិញម្តង គឺនៅថ្ងៃ ចន្ទ ទី ២៤ ខែមីនា ឆ្នាំ២០២៥៕
អត្ថបទ៖ សេម កុសល

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់