Connect with us

កីឡា

លោក​ អោក​ សំនាង​៖ ខាង​ព្រែកអញ្ចាញ​មាន​អ្នក​គាំទ្រ​ហាត់​តេក្វាន់ដូ​ ITF ច្រើន​កាត់បន្ថយ​លេង​ទូរស័ព្ទ​

បានផុស

នៅ

គ្រូ​បង្វឹក​តេក្វាន់ដូ​ ITF​ លោក​ អោក​ សំនាង​ បាន​ឲ្យ​ដឹង​ពី​តំបន់​​ព្រែកអញ្ចាញ​​មាន​សន្ទុះ​ នៃ​ការ​គាំទ្រ​ពី​យុវជន និង​អាណាព្យាបាល​​​ច្រើន​រហូត​ដល់​ជាង​ ៨០​នាក់​កំពុង​ហ្វឹកហាត់​នា​ពេល​បច្ចុប្បន្ន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អោក​ សំនាង​ និង​សិស្ស

លោក​ អោក​ សំនាង​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​លោក​កាន់​ក្លឹប​ចំនួន​ ៣ គឺ​ក្លឹប​តេក្វាន់ដូ​ ITF​ ក្ដីចាស់​ ក្លឹប​តេក្វាន់ដូ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្លឹប​តេក្វាន់ដូ​ ITF​ វិទ្យាល័យ​ព្រែកអញ្ចាញ។​ បើ​និយាយ​ពី​យុវជន​​ដែល​កំពុង​ហ្វឹកហាត់​គឺ​មាន​ចំនួន​​ជាង​​៨០​នាក់។​

លោក អោក​ សំនាង​ កំពុងបង្ហាត់

ឆ្លើយតប​ និង​សំណួរថា ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ខ្លាំង​នៅ​ខាង​តំបន់​​ព្រែកអញ្ចាញ​នោះ? គ្រូ​បង្វឹក​ខាង​លើ​នេះ​ប្រាប់​ថា​ ទី១​ អាណាព្យាបាល​យល់ដឹង​ច្រើន​អំពី​សារសំខាន់ ​នៃ​ការ​ហ្វឹកហាត់​កីឡា​ ទី២​ ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ ទី៣​ ធ្វើ​ឲ្យ​រាងកាយ​មាន​ភាព​រហ័សរហួន​ ទី៤​ កាត់​បន្ថយ​ការ​ចំណាយ​ពេល​ឥតប្រយោជន៍​ និង​លេង​ទូរស័ព្ទ​ច្រើន​ដោយ​ផ្លាស់ប្ដូរ​មកហាត់​តេក្វាន់ដូ​ជំនួស​វិញ។​

ទិដ្ឋភាពហ្វឹកហាត់​

គ្រូ​បង្វឹក​ក្លឹប​តេក្វាន់ដូ​ ITF ក្ដី​ចាស់​ រូប​នេះ​បង្ហាញ​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ពិសេស​នៅ​ពេល​បាន​បណ្ដុះបណ្ដាល​ធនធាន​យុវជន​បាន​ច្រើន​ និង​ទទួល​ជោគជ័យ។​ នេះ​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ធនធានអត្តពលិក​ជា​មួយ​សហព័ន្ធ​។​ លោក​ អោក​ សំនាង​ បាន​ថ្លែង​អំណរគុណ​ដល់​លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ដែល​លោក​បាន​លៈបង់​ពេលវេលា​ និង​តែងតែ​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​បញ្ចេញ​សមត្ថភាព។​ លោក​ជា​ប្រធាន​ដែល​ល្អ​ និង​គួរ​ឲ្យ​គោរព​មួយ​រូប​សម្រាប់​ខ្លួន។​

បញ្ជាក់​ដែរ​ថា​ លោក​ អោក​ សំនាង​ ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF កន្លង​ទៅ។​ បច្ចុប្បន្ន​លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ និង​បាន​បើក​ក្លឹប​ បណ្ដុះ​ធនធាន​ កីឡាករ​ឆ្នើម​ជា​ច្រើន​នាក់៕​

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម