កីឡា
Man United សម្លឹងឃើញខ្សែប្រយុទ្ធឆ្នើម ៥ នាក់ មកជំនួស Hojlund និង Zirkzee
ការចុះកុងត្រាយកខ្សែប្រយុទ្ធកណ្តាលថ្មី គឺជាផែនការដ៏ធំរបស់អ្នកចាត់លោក Ruben Amorim នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ បន្ទាប់ពីរដូវកាល ២០២៤-២០២៥ នេះ Manchester United មានបញ្ហាកីឡាកររបួសធ្វើឲ្យតំបន់ប្រយុទ្ធពិបាក។

Man UTD បច្ចុប្បន្នមានខ្សែប្រយុទ្ធកណ្តាល ២ នាក់ គឺ Rasmus Hojlund និង Joshua Zirkzee ប៉ុន្តែអ្នកទាំង ២ ធ្វើពុំសូវបានល្អទាល់តែសោះសម្រាប់ក្រុម។ Hojlund ទើបតែរកបាន ១ គ្រាប់គត់ ក្នុងការប្រកួត ២២ ប្រកួតចុងក្រោយ។ ចំណែក Zirkzee វិញ ចាប់តាំងពីចូលរួមជាមួយបិសាចក្រហមនៅរដូវកាលនេះ រូបគេទើបតែរកបាន ៣ គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ Premier League។
ជុំវិញបញ្ហានេះ ធ្វើឱ្យលោក Amorim គិតគូរខ្លាំងមែនទែន ដើម្បីកែប្រែក្រុមឱ្យល្អឡើងវិញនៅរដូវកាលក្រោយ។ ក្នុងនោះបើតាមការចុះផ្សាយដោយសារព័ត៌មានបរទេស បានឱ្យដឹងថា បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំ បានសម្រិតសម្រាំងខ្សែប្រយុទ្ធ ៥ នាក់ទៅក្នុងបញ្ជីនាំចូលរបស់ខ្លួន រួមមាន ខ្សែប្រយុទ្ធរបស់ Ipswich Town កីឡាករ Liam Delap, ខ្សែប្រយុទ្ធរបស់ Sporting Lisbon កីឡាករ Viktor Gyokeres, ខ្សែប្រយុទ្ធរបស់ Eintracht Frankfurt កីឡាករ Hugo Ekitike, ខ្សែប្រយុទ្ធរបស់ RB Leipzig កីឡាករ Benjamin Sesko និងចុងក្រោយគឺ Victor Osimhen ដែលកំពុងត្រូវបាន Napoli ដាក់ឱ្យ Galatasaray ខ្ចីជើង៕





ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ All Football

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង