Connect with us

កីឡា

រយៈ​ពេល៥​ឆ្នាំ​ លំដាប់លេខ១​ថៃ ​Tawanchai ចាញ់​សន្លប់​លើក​ដំបូង

បានផុស

នៅ

កីឡាករ​ប្រដាល់​ថៃ Tawanchai ដែល​​ជា​ជើង​ខ្លាំង​លំដាប់​លេខ​១​ក្នុង​ទម្ងន់​​៧០​គីឡូក្រាម​ប្រចាំ​ប្រទេស​ថៃ​បាន​ចាញ់​កីឡាករ​ជប៉ុន Masaaki Noiri ដោយ​សន្លប់​ក្នុង​ទឹក​ទី៣ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ប្រទេស​ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរាជ័យ​សន្លប់​នេះ​គឺ​ជា​លើក​ទី១​ហើយ​ដែល​រូប​គេ​ចាញ់​សន្លប់​គិត​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០ បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​កីឡាករ​ចិន Jia Aoqi សន្លប់​ក្នុង​ទឹក​ទី​២ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខ្សែ​ក្រវាត់ Wu Lin Feng នៅ​ប្រទេស​ចិន​ដែល​ពេល​នោះ​រូប​គេ​សន្លប់​ដោយសារ​កណ្តាប់​ដៃ។

ការ​ចាញ់​កីឡាករ​ជប៉ុន Masaaki Noiri បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ថៃ Tawanchai មិន​ទទួល​បាន​ខ្សែ​ក្រវាត់​ឃីក​បុក​ស៊ីង​ពិភព​លោក​ប្រចាំ​សង្វៀន ONE Championship។​ នេះ​ជា​លើក​ទី២​ដែល​រូប​គេ​បាន​ចាញ់​នៅ​សង្វៀន​ធំ​ប្រចាំ​អាស៊ី បន្ទាប់​ពី​លើក​ទី១​ចាញ់​ពិន្ទុ​មិត្ត​រួម​ជាតិ Sitthichai កាល​ពី​ឆ្នាំ​២០២១ នៅ​ប្រទេស​សិង្ហបុរី។

ចំណែក​កីឡាករ​ជប៉ុន Masaaki Noiri ទើប​តែ​បាន​ប្រកួត​នៅ​សង្វៀន ONE ៤​លើក​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​២​ប្រកួត និង​ចាញ់​២​ប្រកួត ប៉ុន្តែ​ការ​ប្រកួត​ចុង​ក្រោយ​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន។ រូប​គេ​មិន​ខ្លាច​ញញើត​នឹង​ជើង​ខ្លាំង​ថៃ​ទេ​ដោយសារ​ព្យាយាម​ដើរ​ចូល​ទាត់​ក្រោម និង​កណ្តាប់​ដៃ បើ​ទោះ​ជា Tawanchai ទាត់​​មើល​ទៅ​មាន​ប្រសិទ្ធភាព​ជាង​ក៏​ដោយ។ យ៉ាង​ណា​នៅ​ទឹក​ទី៣ កីឡាករ​ជប៉ុន​រូប​គេ​ប្រើ​កណ្តាប់​ដៃ​ចូល​មុខ​ពេញ​របស់​កីឡាករ​ថៃ ហើយដួល​ត្រូវ​បាន​អាជ្ញា​កណ្តាល​៨​លើក​ទី១ មុន​ពេលវាយ​សន្ធាប់​ម្តង​ទៀត​រហូត​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម