Connect with us

កីឡា

លោក​គ្រូ Koji Gyotoku ​ថា ស រតនា នៅ​ខ្វះ​ខាត​បច្ចេកទេស​ផ្ទាល់​ខ្លួន និង​ទំនុក​ចិត្ត

បានផុស

នៅ

បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ ស រតនា បាន​បញ្ចប់​ទី​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ជា​មួយ​ថៃ និង​វៀតណាម​កន្លង​មក លោក​​ Koji Gyotoku គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​លើក​ចំណុច​ខ្វះ​ខាត​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ត្រៀម​ការ​ប្រកួត​ជា​មួយ​ជម្រើស​ជាតិ អារូបា លោក​គ្រូ Koji Gyotoku បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​សារព័ត៌មាន​ថា កីឡាករ​ ​ស រតនា ត្រូវ​ការ​កែ​ប្រែ និង​បង្កើន​បច្ចេកទេស​​បន្ថែម​សម្រាប់​ការ​បញ្ចប់​ទី។ វា​ទាក់​ទង​នឹង​បច្ចេកទេស​ផ្ទាល់​ខ្លួន និង​ទំនុក​ចិត្ត​របស់​គាត់ ដូច្នេះ​គាត់​ត្រូវ​ការ​កែ​ប្រែ​ចំណុច​ទាំង​នេះ។ នៅ​លីគ​កំពូល​កម្ពុជា​មាន​ក្លិប​ចំនួន​១១ ប៉ុន្តែ​ក្លិប​ទាំង​អស់​ភាគ​ច្រើន​ដាក់​ប្រយុទ្ធ​ជា​កីឡាករ​បរទេស ហើយ​សម្រាប់ ​រតនា មាន​ចំណុច​ល្អ​របស់​គាត់ ទើបបាន​ជា​​លោក​ជ្រើស​រើស​ចូល​ជម្រើស​ជាតិ​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា ៖«ស រតនា នៅ​ខ្វះ​ខាត​បច្ចេកទេស​ផ្ទាល់ខ្លួន ពី​ព្រោះ​ក្រុម​ជម្រើស​ជាតិ​​ពេល​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ម្តង​ៗ​គឺ​ផ្តោត​លើ​បច្ចេកទេស​​លេង​ជា​ក្រុម ដូច្នេះ​នៅ​ពេល​គាត់​ត្រឡប់​ទៅ​ក្លិប​វិញ គាត់​ត្រូវ​តែ​អភិវឌ្ឍ​បច្ចេកទេស​ផ្ទាល់​ខ្លួន​ដោយ​ខ្លួន​​ឯង ពី​ព្រោះ​នៅ​ជម្រើស​ជាតិ​អត់​មាន​ពេល​ផ្តោត​ទៅ​លើ​បច្ចេកទេស​ផ្ទាល់​ខ្លួន​របស់​​កីឡាករ​ម្នាក់​ៗ​ទេ»។

ជា​ការ​ពិត​ណាស់ ស រតនា ទទួល​បាន​ឱកាស​ល្អ​ជា​ច្រើន​លើក​ក្នុង​ការ​ប្រកួត​ជា​មួយ​ថៃ ពាន​រង្វាន់ ASEAN Championship និង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ វៀតណាម ប៉ុន្តែ​​ឱកាស​ល្អ​ៗ​ទាំង​នោះ​រូប​គេ​ធ្វើ​មិន​បាន​ល្អ​ទេ។ ពេល​ខ្លះ​រូប​គេ​ស៊ុត​ខុស​គោល​ដៅ ហើយ​ពេល​ខ្លះ​ទាត់​មិន​ត្រូវ​បាល់​​ថែម​ទៀត។ យ៉ាង​ណា កីឡាករ​រូប​គេ​​មាន​​​គុណភាព​សម្បត្តិ​ល្អ​ក្នុង​ការ​បំលាស់​ទី​​ដើម្បី​បង្កើត​ឱកាស៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម