Connect with us

កីឡា

ធឿន ធារ៉ា ដណ្តើមខ្សែក្រវាត់ទី១០ ក្នុងអាជីព ប៉ះ​ដៃគូ​មានប្រវត្តិមិនធម្មតា

បានផុស

នៅ

ក្រោយសម្រាកនៅក្រៅសង្វៀនមួយរយៈធំ ទីបំផុតអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានត្រឡប់មក​កាន់​សង្វៀន​វិញហើយ ដោយនៅថ្ងៃ សុក្រ ទី ២៨ ចុងខែ មីនា នេះ ត្រូវជួបអ្នកប្រដាល់មកពីសហរដ្ឋអាមេរិក Maximiliano Cruz ​ដើម្បី​ដណ្តើមខ្សែក្រវាត់ IPCC តេជោសន្តិភាពពិភពលោក (TECHO SANTEPHEAP IPCC WORLD KUN KHMER CHAMPION)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាបទពិសោធ​ថ្មីមួយទៀត សម្រាប់កីឡាករកម្ពុជា ធឿន ធារ៉ា ដោយលើកនេះ រូបគេនឹងត្រូវជួបកីឡាករមកពីប្រទេស សហរដ្ឋអាមេរិក ដែល​មានប្រវត្តិមិនធម្មតា។ យោងតាមប្រភពពីបណ្តាញសង្គម បច្ចុប្បន្ន​កីឡាករ​ Max Cruz មានវ័យ ២៦ ឆ្នាំ កម្ពស់ខ្ពស់ ១.៨០ ម៉ែត្រ។

Max Cruz ជាកីឡាករម្នាក់ ដែលបានហ្វឹកហាត់ប្រដាល់សេរីតាំងពីក្មេង និងបានប្រកួតជាច្រើនលើក ប៉ុន្តែគេបានចាប់ផ្តើមប្រឡូកចូលជាអ្នកប្រដាល់អាជីព នៅក្នុងឆ្នាំ ២០២២។ ក្នុងនោះគេធ្លាប់ឆ្លងកាត់ការប្រកួត ២០ ឈ្នះ ១២ ដង (ផ្តួលដៃគូឱ្យសន្លប់ ៩ដង) ចាញ់ ៦ ដង និងស្មើ ២ ដង។ ការប្រកួតចុងក្រោយកាលពីថ្ងៃទី ១៥ ខែ មីនា រូបគេបានស្មើគ្នាជាមួយកីឡាករ Alex Herrada។ ចំណុចពិសេស ​របស់​កីឡាករ អាមេរិក រូបនេះ គឺ​មានកណ្តាប់ដៃត្រង់ ហើយអាចប្រើបានទាំងជង្គង់ និងកែង​ទៀតផង។

គួរបញ្ជាក់ថា ការប្រកួតនៅថ្ងៃទី ២៨ ចុងខែនេះ គឺជាការប្រកួតលក្ខណៈដណ្តើមខ្សែក្រវាត់ ដូច្នេះប្រសិនបើការប្រកួតនេះ អ្នកប្រដាល់មកពីខេត្តព្រៃវែង កូនសិស្សលោកគ្រូ អេភូថង អាចទទួលបានជ័យជម្នះ នោះរូបគេនឹងក្លាយជាកីឡាករកម្ពុជា ដែលមានខ្សែក្រវាត់ច្រើនជាងគេម្នាក់ ពោលគឺចំនួន ១០ ​ខ្សែ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៥៦ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម