Connect with us

កីឡា

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ចុះ​ស្វែង​រក​​កីឡាករ​ចាស់ៗ​ពី​សង្គម​ដើម​តបស្នង​ឲ្យ​សម​ពី​វីរភាព

បានផុស

នៅ

សហព័ន្ធ​គុន​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក​ ខូវ​ ឆាយ​ ​ប្រធាន​សហព័ន្ធ​កំពុង​ចុះ​ផ្ទាល់​តាម​ស្រុក ​ភូមិ​ និង​ស្វែង​រក​កីឡាករ​ចាស់​ៗ និង​គ្រូ​ប្រដាល់​ពី​សង្គម​ដើម្បី​ថែរក្សា​មរតក​មនុស្ស​រស់​ឲ្យ​សម​ នឹង​​វីរភាព ​នៃ​ការ​លះបង់របស់​ពួក​គេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ​ ប្រគល់ថវិកាឧបត្ថម្ភ

លោក​ ខូវ​ ឆាយ​ ថ្លែង​ក្នុង​កិច្ច​សន្ទនា​​ជា​មួយ​ លោក​ ចាន់​ ពៅ​ អតីត​កីឡាករ​ល្បីឈ្មោះ​ពី​សង្គម​ដើម​ថា​ សហព័ន្ធ​ និង​ក្រុម​ការងារ​បច្ចុប្បន្ន​​កំពុង​ស្រាវជ្រាវ​ស្វែង​រក​គ្រូៗ​ប្រដាល់​ ឬ​កីឡាករ​ចាស់ៗ​​ពី​ជំនាន់​មុន​ដើម្បី​ថែរក្សា​មរតក​មនុស្ស​រស់​ឲ្យ​សម​នូវ​ជីវិត​ចុង​ក្រោយ​ដោយ​​ទទួល​​កិត្តិយស​ ​ការ​ថែទាំ​ឲ្យ​សម​ នឹង​វីរភាព ​នៃ​ការ​តស៊ូ​លះបង់​ជូន​ជាតិ​ពី​សម័យមុន។​

លោក ខូវ ឆាយ​ ពេល​ចុះតាមក្លឹប

ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ និង​សហព័ន្ធ​ផ្ទាល់​គឺ​ត្រូវ​ស្វែង​រក​នូវ​ធនធាន​ពី​ជំនាន់​មុន​ដែលជា​ព្រឹទ្ធាចារ្យ​ប្រកួត​តំណាង​ប្រទេសជាតិ​ និង​ជា​ធនធាន​សំខាន់​មាន​ស្នាដៃ​ដើម្បី​តបស្នង​សងគុណ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ នេះ​ជា​ការ​បង្ហាញ​ថា​សហព័ន្ធ​មិន​ភ្លេច​ឡើយ​ចំពោះ​អ្នក​រួច​ចំណែក​ធ្វើ​ឲ្យ​វិស័យ​គុន​ខ្មែរ​មាន​មក​ដល់​ពេល​នេះ។​

លោក ខូវ ឆាយ​ ពេល​ចុះតាមក្លឹប

បញ្ជាក់​ដែរ​ថា​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​លោក​ ខូវ​ ឆាយ​ និង​ក្រុមការងារ​សហព័ន្ធ​ ព្រម​ទាំង​​​សប្បុរស​​ជន​ផង​នោះ​​បាន​ចុះ​សួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​ប្រដាល់​ចាស់ៗ​ដល់​ក្លឹប​ផ្ទាល់​តែ​ម្ដង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដូច​ជា​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ ជា​ដើម។​ ក្រៅ​ពី​សួរសុខទុក្ខ​ហើយ​សហព័ន្ធ​តែងតែ​ឧបត្ថម្ភ​ជា​សម្ភារ​ហ្វឹកហាត់​ផ្សេងៗ​ និង​ថវិកា​មួយ​ចំនួន​ទៀត​ផង៕​

រូបភាពលើផេកសហព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ផ្ទុះការតវ៉ាកាន់តែខ្លាំង ក្រោយតុលាការតួកគី​ឃុំខ្លួន​​អភិបាលក្រុង​អ៊ីស្តង់ប៊ុល

កីឡា១៣ នាទីutes មុន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ចុះ​ស្វែង​រក​​កីឡាករ​ចាស់ៗ​ពី​សង្គម​ដើម​តបស្នង​ឲ្យ​សម​ពី​វីរភាព

ស្ថានីយបូមទឹកបឹងទំពន់
សន្តិសុខសង្គម២១ នាទីutes មុន

ផ្លូវ៣៧១ នឹងត្រូវបិទដំណើរការចរាចរណ៍មួយចំហៀង​ផ្លូវដើម្បីស្ថាបនាស្ថានីយបូមទឹកបឹងទំពន់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អភិបាល​ក្រុង​បាងកក​ បន្ទោស​ប្រទេសជិតខាង ទើបផ្សែងពុលនៅរាជធានី ឈានដល់កម្រិតធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារាជើងចាស់ រ៉េត រ៉ូស ទម្លាយចំណងជើងរឿងដែលថតចប់ ៣ឆ្នាំហើយ មិនទាន់ឱ្យកម្រៃថត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ឲ្យ​ពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួន​កាន់កាប់ ​ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស

ព័ត៌មានជាតិ២៤ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

កីឡា៨ ម៉ោង មុន

រយៈ​ពេល៥​ឆ្នាំ​ លំដាប់លេខ១​ថៃ ​Tawanchai ចាញ់​សន្លប់​លើក​ដំបូង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​សាទរ​ សាលក្រម​តុលាការ​ធម្មនុញ្ញ​នៅថ្ងៃនេះ​​

Sokha Hotels

ព័ត៌មានពេញនិយម