Connect with us

កីឡា

ធន់​ រិទ្ធី ទទួល​១ប្រកួត​ទៀត​ប៉ុណ្ណោះ​​​​កម្ដៅ​សាច់ដុំ​ត្រៀម​ចេញ​ទៅ​អាមេរិក​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ធន់​ រិទ្ធី​ បាន​សម្រេច​ទទួល​​​យក​​១ប្រកួត​ទៀត​ប៉ុណ្ណោះ​ មុន​​ពេល​ចេញ​ទៅ​​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ពាក់​កណ្ដាល​ខែ​មេសា​ខាង​មុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ធន់ រិទ្ធី

ធន់​ រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ទទួល​ការ​ប្រកួត​១ប្រកួត​ទៀត​ប៉ុណ្ណោះ​ជា​ការ​កម្ដៅ​សាច់​ដុំ​ផង​ដើម្បី​ត្រៀម​កា​រ​ប្រកួត​ដ៏​សំខាន់​នៅ​​សហរដ្ឋអាមេរិក។​ ចាប់​ពី​ពេល​នេះ​ទៅ រូប​គេ​ថែរក្សា​ខ្លួន និង​សុខភាព​ជា​និច្ច​​ពោល​គឺ​មិន​ធ្វេសប្រហែស​​ឡើយ​ ដើម្បី​ឲ្យ​​ស្មារតី ក៏​ដូច​ជា​សមត្ថភាព​ល្អ​ប្រសើរ​គ្រប់គ្រាន់។​

កីឡាករគុនខ្មែរដែលត្រូវចេញ​ទៅអាមេរិក

សិស្ស​គុន​ក្លឹប​ប្រដាល់​ ធន់ សុភា ​គុនខ្មែរ​ ​បាន​​បន្ថែម​ទៀត​ថា​ ការ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​នេះ​គឺ​មាន​សារសំខាន់​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​ខ្មែរ​ដល់​អ្នក​រស់នៅ​ទីនោះ​ និង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក​ទស្សនា​ផ្ទាល់​ផង។​ ដូច្នេះ​មិន​ថាប៉ះ​ដៃគូ​សមត្ថភាព​យ៉ាងណា​នោះ​ទេ​ ពោល​ខ្លួន​នឹង​ខំប្រឹង​វាយ​ឲ្យ​អស់​ពី​សមត្ថភាព​បំពេញ​ចិត្ត​អ្នក​​គាំទ្រ​ទាំង​នៅ​អាមេរិក​ និង​នៅ​កម្ពុជា។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធន់​ រិទ្ធី​, រឿង​ សោភ័ណ្ឌ​, ពេជ្រ​ សម្បត្តិ​ និងកីឡាការិនី​​ អេ យ៉ានុត នឹង​ត្រូវ​​ចេញ​ទៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី៥​ ខែ​មេសា​ ២០២៥​ និង​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃ​ទី១២​ ខែ​មេសា​។​ កីឡាករ​ខ្មែរ​ត្រូវ​ប៉ះ​បរទេស​រូប​ណា​ខ្លះ​នោះ​នៅ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​នោះ​ឡើយ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម