Connect with us

កីឡា

តារាបាល់ទះឆ្នើម វឿន វាសនា រួមចំណែកជួយ Win Streak ឈ្នះលីគតៃវ៉ាន់ ៣ ឆ្នាំជាប់គ្នា

បានផុស

នៅ

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន សំណាង បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្លិបបាល់ទះ Win Streak ឈ្នះពានលីគតៃវ៉ាន់ (TVL) រដូវកាល ២០២៤-២០២៥។

ក្លិបបាល់ទះ Win Streak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វឿន វាសនា ដែលមានដើមកំណើតមកពីខេត្ត បាត់ដំបង កំពុងបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងមែនទែនជាមួយក្លិបបាល់ទះ Win Streak ខណៈការទៅលេងនៅទីនោះ ២ រដូវកាលកន្លងមក រូបគេបានជួយឱ្យក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Taichung មួយនេះឈ្នះពានលីគ TVL ២ ឆ្នាំជាប់ៗគ្នា។

វឿន វាសនា

ការប្រកួតលីគ TVL របស់ តៃវ៉ាន់ នេះបានចាប់ផ្តើមតាំងពីខែ តុលា មកម្ល៉េះ ដែលមានក្រុម​ចំនួន​៦​ចូលរួម​ប្រកួត​គឺ​​ក្រុម​ Changhua SDTV, Taipei Conti, Taoyuan Taipower, Yunlin Mizuno និង Win Streak។

បន្ទាប់ពីការប្រកួត​វគ្គ​សន្សំពិន្ទុ​ប្រចាំ​សប្តាហ៍ និង​ការ​ប្រកួត​ខ្វែង​រួច​មក ក្រុម​ Win Streak និង Yunlin Mizuno បានក្លាយជា ២ ក្រុមចុងក្រោយ ដែលបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ តាមរូបមន្ត​គឺ​៣ ប្រកួត​ស្មើ​នឹង​៣​ថ្ងៃ​ជាប់​គ្នា។ ថ្ងៃ​ទី​១ ក្រុម​ Win Sreak ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៣-១ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២ ក្រុម Yunlin Mizuno បាន​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ៣-២ ខណៈ​ថ្ងៃ​ទី​៣ ក្រុម Win Sreak បាន​យក​ឈ្នះ ដោយ​លទ្ធផល ៣-0 ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​រដូវ​កាល​២០២៤-២៥។

សូមបញ្ជាក់ថា ចាប់តាំងពីក្លិបបាល់ទះ Win Streak បង្កើតឡើងនៅឆ្នាំ ២០២២ នេះគឺជាការឈ្នះពានលីគ TVL ៣ រដូវកាលជាប់ៗគ្នាក្នុងប្រវត្តិសាស្ត្រក្លិប ពោលគឺរដូវកាល ២០២២-២០២៣, ២០២៣-២០២៤ និង ២០២៤-២០២៥៕

រូបភាពប្រកួត

លទ្ធផល​វគ្គសន្សំពិន្ទុរបស់​ក្រុម Win Streak

  • ចាញ់ Pingtung Taipower ០-៣, ឈ្នះ Taoyuan ៣-០, ឈ្នះ Taipei Conti ៣-២, ឈ្នះ Yunlin Mizuno ៣-០, ឈ្នះ Changua ៣-០, ឈ្នះ Taipei Conti ៣-០, ឈ្នះ Changhua ៣-០, ចាញ់ Pingtung Taipower ២-៣, ឈ្នះ Changhua ៣-០, ឈ្នះ Changhua ៣-២, ឈ្នះ Yunlin Mizuno ៣-០, ឈ្នះ Taipei Conti ៣-០, ឈ្នះ Pingtung Taipower ៣-១, ឈ្នះ Taoyuan ៣-០, ឈ្នះ Yunlin Mizuno ៣-១, ឈ្នះ​ Pingtung Taipower ៣-១, ចាញ់ Taoyuan Taiwan ២-៣, ឈ្នះ Taoyuan Taiwan ៣-១, ឈ្នះ Taipei Conti ៣-១, ឈ្នះ Yunlin Mizuno ៣-០។

លទ្ធផល​វគ្គខ្វែង

  • ឈ្នះ Taoyuan Taiwan ៣-០

លទ្ធផល​វគ្គផ្តាច់ព្រ័ត្រ

  • ឈ្នះ Yunlin Mizuno ៣-១
  • ចាញ់ Yunlin Mizuno ២-៣
  • ឈ្នះ Yunlin Mizuno ៣-០

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ព្រះនាងតូច ជេនណា នឹងដើរបង្ហាញម៉ូដជាលើកដំបូង ក្នុង Fashion Show រៀបចំដោយលោក អូលីវ៉ាគង់

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជាបង្ក្រាបទីតាំងបទល្មើសអនឡាញប្រព្រឹត្តដោយជនជាតិថៃក្នុងក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខេត្ត Chiang Mai ជាប់ចំណាត់ថ្នាក់ទី៧ ដែលមានខ្យល់ពុលបំផុតនៅលើពិភពលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន​ធ្វើសមយុទ្ធ​​រួម​គ្នាទ្រង់ទ្រាយធំ​​មានទាហាន​៥០០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ត្រូវបានដាក់ឱ្យប្រើ ដើម្បីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រយោជន៍ពីរដ្ឋដោយស្មើភាព

Sokha Hotels

ព័ត៌មានពេញនិយម