Connect with us

កីឡា

សហព័ន្ធតេក្វាន់ដូ ITF​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ នៅ​ខែ​មិថុនា​​

បានផុស

នៅ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ គ្រោងទទួល​​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រ៉េមី ប្រធានសហព័ន្ធ

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​បញ្ជាក់​ថា​ កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ លើក​ទី២​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​។​

ក្រុមជម្រើសជាតិតេក្វាន់ដូ ITF​ មកពី​ប្រកួត​នៅ​ឥណ្ឌា​

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ​ប្រទេស​ជា​ច្រើន​បាន​ឆ្លើយតប​ និង​មក​ចូលរួម​ការ​ប្រកួត​នេះ​ដូច​ជា​ ម៉ាឡេស៊ី​ ហ្វីលីពីន​ ថៃ​ ឥណ្ឌូណេស៊ី​ សិង្ហបុរី​ និង​កំពុង​ធ្វើ​ការ​ទាក់ទង​ទៅ​ប្រទេស​វៀតណាម​បន្ត​ទៀត​ដោយ​លោក​អគ្គលេខាធិការ​ទៅ​ទីនោះ​ផ្ទាល់​តែ​ម្ដង។​

ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​

បញ្ជាក់​ដែរ​ថា​ ការ​លើក​ឡើង​របស់​លោក​ កែវ​ រ៉េមី​ អំពី​គម្រោង​រៀបចំ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ លើកទី២​ ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២០​ ខែ​មីនា​ ឆ្នាំ​២០២៥​​ នៃ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​-អាជ្ញាកណ្ដាល​អន្តរជាតិ​កន្លង​ទៅ។​ ថ្មីៗ​នេះ​ក៏​មាន​ការ​ស៊ែ​ចែករំលែក​វីដេអូ​ជា​ច្រើន​ស្ដី​ពី​ការ​ប្រកាស​នៃ​ការ​រៀបចំ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​តេក្វាន់ដូ​ ITF​ ជើងឯកអាស៊ីអាគ្នេយ៍​នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្ត៣ទៅឡាវ ដើម្បីបង្កើនល្បឿនទប់ស្កាត់គ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅនឹងចលនាខុសច្បាប់នៅក្រៅប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

Sokha Hotels

ព័ត៌មានពេញនិយម