Connect with us

កីឡា

រិទ្ធី គីងកុង មុន​បាន​ហាត់​ប្រដាល់​នៅ​ក្រវែលៗ​តែ​ក្លឹប​លោក​ ផាត់​ សូដា​ ជាង​១សប្ដាហ៍​

បានផុស

នៅ

កីឡាករ​ថ្នាល​គុន​ខ្មែរ​កំពុង​ល្បីឈ្មោះ​ រិទ្ធី គីងកុង​ ទម្រាំ​បាន​ចូល​ហាត់​ប្រដាល់​ត្រឹមត្រូវ​នៅ​ក្រវែលៗ​តែ​ក្លឹបប្រដាល់​របស់​​លោក​គ្រូ​​ ផាត់​ សូដា​ ប្រហែល​ជាង​ ១សប្ដាហ៍​ទើប​លោក​សម្រេច​ចិត្ត​​ទទួល​ឲ្យ​ហាត់​ជា​មួយគេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រិទ្ធី គីងកុង (ខោក្រហម)

លោក​ ផាត់​ សូដា​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ រិទ្ធី គីងកុង​ នេះ​ទម្រាំ​លោក​ទទួល​ឲ្យ​ចូល​ហាត់​ប្រហែល​ជាង​ ១សប្ដាហ៍​ឯណោះ។​ លោក​តែងតែ​ឃើញ​កុមារា​រូប​នេះ​នៅ​ឈរ​មើល​ និង​ក្រវែលៗ​កន្លែង​ហាត់​ជា​រើយៗ​ ប៉ុន្តែ​មិន​ហ៊ាន​សុំ​ ឬ​ចូល​ហាត់​ជា​មួយ​គេ​ឡើយ។​ ដោយ​មើល​ឃើញ​ពី​ចិត្ត​ស្រឡាញ់​ផ្នែក​ប្រដាល់​របស់​​យុវជន​រូប​នេះ​ និង​មាន​ការ​តស៊ូ​មក​ឈរ​មើល​គេ​ជា​រឿយ​ៗ​ទើប​​លោក​​​បាន​ប្រាប់​​ឲ្យ​នាំ​ឪពុក-ម្ដាយ​ មក​សុំ​ចូល​ហាត់​ត្រឹមត្រូវ។​

រិទ្ធី គីងកុង ពេលប៉ះថៃថ្មីៗ​នេះ

ចំណែក​លោក​ លឹម​ ហុង​ ដែល​ជា​ឪពុក​របស់​ រិទ្ធី គីងកុង​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​​ថា​ ដំបូង​ឡើង​លោក​មិន​អនុញ្ញាត​ឲ្យ​កូន​ប្រុស​រូប​នេះ​ហាត់​ប្រដាល់​ឡើយ​ និង​តែងតែ​រៀងរាំ​ជា​និច្ច ប៉ុន្តែ​កូន​ប្រុស​របស់​លោកឲ្យ​តែ​ចេញ​ពី​សាលា​មក​គឺ​បាត់​ពី​ផ្ទះ​ហើយ​នៅ​តែ​ហ្នឹង​ក្លឹប​ប្រដាល់​នោះ​ទេ។​ រូប​គេ​ស្រឡាញ់​ចូល​ចិត្ត​កីឡា​ប្រដាល់​នេះ​ដោយ​ខ្លួន​ឯង​តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ។​

លោក ផាត់ សូដា

លោក​ឃើញ​កូន​ស្រឡាញ់​បែប​នេះ​ហើយ​ក៏​ឈប់​​ហាមឃាត់​ និង​បាន​​ទៅ​សុំ​លោក​គ្រូ​ ផាត់​ សូដា​ ឲ្យ​កូន​បាន​ហាត់​ប្រដាល់​ចាប់​ពី​ពេល​នោះ​មក។​ បច្ចុប្បន្ន​នេះ​លោក​មាន​តែ​ជំរុញ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ខំប្រឹង​បន្ត​ទៀត​ ពី​ព្រោះ​ជា​អ្វី​ដែល​​កូន​ស្រឡាញ់​ទៅ​ហើយ។​ លោក​មិន​នឹក​ស្មាន​ថា ​កូន​ប្រុស​របស់​លោក​ទើប​តែ​ហ្វឹកហាត់​ និង​មានវ័យ​ក្មេង​សោះ​ ប៉ុន្តែ​ល្បីឈ្មោះ​មាន​គេ​ស្រឡាញ់​គាំទ្រ​ច្រើន​ដូច​នេះ​ទេ។​

បញ្ជាក់​ដែរ​ថា​ រិទ្ធី គីងកុង​ ជា​កូន​សិស្ស​លោក​ ផាត់​ សូដា​ បច្ចុប្បន្ន​ហ្វឹកហាត់​គុន​ខ្មែរ​បានរយៈពេល​ជាង​ ១ឆ្នាំ​មក​ហើយ​ក្នុង​នោះ​ប្រកួត​បាន​១១ដង​ ឈ្នះ​ទាំង​អស់​ និង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ ៧​ដង។​ រូប​គេ​កំពុង​សិក្សា​នៅ​ថ្នាក់​ទី៣​ នៃ​សាលាបឋម​សិក្សា​​វត្តភ្នៀត៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម