កីឡា
អតីតកីឡាករប្រេស៊ីលម្នាក់ចាត់ទុកសម្តី Raphinha មិនគោរពរវាង Neymar និង Messi
អតីតខ្សែបម្រើ ប្រេស៊ីល លោក Paulo Silas បានបញ្ចេញប្រតិកម្មលើពាក្យសម្តីរបស់ Raphinha មុនការប្រកួតរវាងក្រុមរហស្សនាមសាំបា ទល់នឹងក្រុមជម្រើសជាតិ អាហ្សង់ទីន និងបានចាត់ទុកការលើកឡើងបែបនេះ ជាការមិនគោរពដល់ទំនាក់ទំនងរវាង Neymar និង Lionel Messi។

មុនការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup ២០២៦) រវាង ប្រេស៊ីល និង អាហ្សង់ទីន នៅព្រឹកថ្ងៃ ពុធ ទី ២៦ ស្អែកនេះ Raphinha បានបោះសម្តីទៅកាន់ក្រុមពពកសថា ៖«គ្មានការសង្ស័យទេ ពួកយើងនឹងបំបាក់ អាហ្សង់ទីន។ តើខ្ញុំនឹងរកគ្រាប់បាល់បានទេ? បាទ..ខ្ញុំនឹងរកបាន។ យើងនឹងធ្វើគ្រប់យ៉ាង F*ck them»។

បន្ទាប់ពីការនិយាយបែបនេះ លោក Paulo Silas ហាក់មិនពេញចិត្តនោះទេ។ លោកគិតថា វាជាពាក្យសម្តីមិនគោរព ព្រោះដ្បិតក្រុមទាំង ២ គឺជាគូប្រជែងនឹងគ្នានៅថ្ងៃស្អែកក៏ពិតមែន ប៉ុន្តែក្រុមទាំង ២ គឺមានទំនាក់ទំនងនឹងគ្នាល្អណាស់ តាមរយៈកីឡាករ Neymar និង Messi។
ថ្លែងប្រាប់ Radiolared លោក Paulo Silas មានប្រសាសន៍ថា ៖«វាគឺជាភាពមិនគោរព។ គាត់គួរតែបានឃើញហើយអំពីទង្វើ Messi ហើយ នៅពេលគាត់ឈ្នះពាន Copa America ហើយបានទៅបញ្ឈប់មិត្តរួមក្រុមរបស់គាត់មិនឱ្យច្រៀងដាក់ ប្រេស៊ីល ដោយសារទំនាក់ទំនងរបស់គាត់ ជាមួយ Neymar គឺជាការបង្ហាញអំពីការគោរព…»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ម៉ោង ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់