Connect with us

កីឡា

ដំណឹងល្អ! ទីបំផុត R.Madrid ដាក់សំណើផ្លូវការទៅ Arnold ដោយ​ផ្តល់​កិច្ចសន្យាវែង

បានផុស

នៅ

ក្លិបអធិរាជស Real Madrid កំពុងតែដើរតាមផែនការរបស់ខ្លួន ក្នុងការតាមចុះកុងត្រា​នាំ​យកខ្សែការពារស្លាបស្តាំរបស់ Liverpool កីឡាករ Trent Alexander-Arnold នៅរដូវក្តៅនេះ ខណៈ​​សំណើជាផ្លូវការបានដាក់រួចរាល់។

កីឡាករ Trent Alexander-Arnold
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Real Madrid បានដាក់សំណើ​​ជាផ្លូវការទៅកាន់ Arnold កាលពីពេលថ្មីៗនេះ។ ការចរចារវាងភាគីទាំង ២ កំពុងតែបន្ត ដោយក្លិបរហស្សនាមអធិរាជស បានដាក់សំណើកិច្ចសន្យារយៈពេល ៥ ឆ្នាំទៅកាន់ខ្សែការពារស្លាបស្តាំសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំ។

Real Madrid មានទំនុកចិត្តខ្ពស់ ថា កិច្ចព្រមព្រៀងនេះ នឹងធ្វើរួចរាល់ក្នុងពេលឆាប់ៗ ដោយគ្រប់យ៉ាងគឺនៅរង់ចាំតែការសម្រេចចិត្តរបស់ Arnold ប៉ុណ្ណោះ។

សូមបញ្ជាក់ថា Arnold នឹងផុតសុពលភាពកិច្ចសន្យាជាមួយ Liverpool នៅដំណាច់រដូវកាលនេះហើយ ដូច្នេះប្រសិនបើរូបគេ មិនបន្តកិច្ចសន្យាថ្មីទេ នោះរូបគេនឹងត្រូវចាកចេញពីទឹកដី Anfield ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ៕

កីឡាករ Trent Alexander-Arnold

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម