Connect with us

កីឡា

ក្រុម​ខ្លាំង​១០​នេះ​មាន​២​នឹង​ប៉ះ​ក្រុម​នារី​កម្ពុជា​ ពាន​ AFC Women’s Asian Cup

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើសជាតិនារី​​អាស៊ី​​ចំនួន​៤ ក្នុង​ចំណោម​ក្រុមចំនួន ១៩ ​នឹង​ស្ថិត​នៅ​ពូល​ជា​មួយ​ ក្រុម​នារី​កម្ពុជា ក្នុង​យុទ្ធនាការណ៍ជម្រុះ​ពាន​នារី​អាស៊ី​ AFC Women’s Asian Cup ដើម្បីដណ្តើមកៅអីទៅជុំចុងក្រោយនៅប្រទេស អូស្ត្រាលី ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ឆ្នោតវគ្គជម្រុះ​ក្នុង​ពូល​ពាន AFC Women’s Asian Cup 2026 នឹងធ្វើឡើងថ្ងៃស្អែកទី ២៧ ខែ មីនា វេលាម៉ោង ២ រសៀល នៅ​ប្រទេស​ម៉ាឡេស៊ី។ ក្រុម​ជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Pot 3 ជាមួយក្រុម ឡាវ អារ៉ាប់រួម ម៉ុងហ្គោលី លីបង់ បង់ក្លាដែស កៀហ្ស៊ីស៊ីស្ថាន និង ប៉ាឡេស្ទីន។ មាន​ន័យ​ថា ក្រុម​ដែល​ស្ថិត​នៅ​ក្នុង Pot 3 ជា​មួយ​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​ទេ។

ជា​មួយ​គ្នា​នេះ​ ប្រទេស​៨​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​នោះ​ក៏​មាន​​​កម្ពុជា នឹងមិន​ស្ថិត​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​ដែរ បើ​ទោះ​បី​ជា​ប្រទេស​ទាំង​នោះ​ស្ថិត​នៅ​ Pot ផ្សេង​។ ក្រុម​ដែលមានលទ្ធភាពអាចស្ថិតនៅក្នុងពូលជាមួយកម្ពុជា គឺ​ Pot 1 ​មាន​​ក្រុម​ខ្លាំង​​កូរ៉េខាងជើង ហ្វីលីពីន ចិនតៃប៉ិ និង អ៉ីរ៉ង់។ Pot 2 មាន ឥណ្ឌា ហុងកុង បារ៉ែន កោះហ្គាំ នេប៉ាល់ និងម៉ាឡេស៊ី។ Pot 4 មាន តួកមេនីស្ថាន សិង្ហបុរី ប៉ាគីស្ថាន ស្រីលង្កា ទីម័រខាងកើត ម៉ាល់ឌីវ និង អារ៉ាប៊ីសាអ៊ូឌីត ព្រម​ទាំង​ Pot 5 មាន អ៉ីរ៉ាក់​ និងប៊ូតាន។

ប៉ុន្តែ​បើ​និយាយ​​ពី​​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់ FIFA Ranking ល្អ​ជាង​​កម្ពុជា​គឺ​​​មាន​១០​​ក្រុម ដែល​នៅ​ Pot 1 មាន កូរ៉េខាងជើង ហ្វីលីពីន ចិនតៃប៉ិ អ៉ីរ៉ង់ និង Pot 2 មាន ឥណ្ឌា ហុងកុង បារ៉ែន កោះហ្គាំ នេប៉ាល់ និងម៉ាឡេស៊ី។ ក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង​១០​នេះ នឹង​មាន​២​ស្ថិត​នៅ​​​ក្នុង​ពូល​ជា​មួយ​កម្ពុជា។ ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​កម្ពុជា​គឺ​មាន​៩​ក្រុម ​ក៏​​នឹង​មាន​២​ក្រុម​ដែល​​ត្រូវ​ស្ថិត​នៅ​ពូល​ជា​មួយ​កម្ពុជា ប្រសិន​បើ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​មាន​៥​ក្រុម។

សូមបញ្ជាក់ថា វគ្គជម្រុះ​ AFC Women’s Asian Cup 2026 ត្រូវ​បាន​បែងចែកជា ៨ ពូល ដោយពូល A និង B មាន ៥ ក្រុមដូច​គ្នា ហើយ​ពូល C, D, E, F, G និង​ H មាន ៤ ក្រុមដូច​គ្នា៕

Pot នីមួយៗក្នុងវគ្គជម្រុះ AFC Women’s Asian Cup ២០២៦

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម