Connect with us

កីឡា

គ្រូ​អារូបា​​ កីឡាករ​កម្ពុជា​ប្រហែល​គិត​ថា​ការ​ប្រកួត​នេះ​ងាយ​ស្រួល​ ក្រោយ​ប៉ះ​ទង្គិច​គ្នា​មាន​អារម្មណ៍​ឆេវឆាវ​

បានផុស

នៅ

គ្រូ​បង្វឹក​របស់​ក្រុម អារូបា​ ថា​កីឡាករ​កម្ពុជា​ប្រហែល​គិត​មុន​ប្រកួត​ថា​ជំនួប​នេះ​ងាយ​ស្រួល​ ទើប​ក្រោយ​មក​មាន​ការ​ប៉ះទង្គិច​គ្នា​លើ​ទីលាន​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ឆេវឆាវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Marvic Bermudez

លោក​ Marvic Bermudez ប្រសិន​បើ​ខាង​កម្ពុជា​មិន​បាន​កាត​ក្រហម​ទេ​ ប្រហែល​ជា​លំបាក​ខ្លាំង​ចំពោះ​ក្រុម​របស់​លោក​ក្នុង​ជំនួប​ម្សិលមិញ​នេះ។​ ដូច​ឃើញ​ស្រាប់​ហើយ​កូន​ក្រុម​របស់​លោក​អស់​កម្លាំង​ ប៉ុន្តែ​លោក​ប្រាប់​កូន​ក្រុម​ឲ្យ​លេងដោយ​ភាព​ឆ្លាតវៃ​ក្នុង​កាលៈទេសៈ​នោះ។​

តាម​ការ​គិត​របស់​លោក​កីឡាករ​កម្ពុជា ​ប្រហែលគិត​ថា​កា​រ​ប្រកួត​មួយ​នេះ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​ពួកគេ​ ជា​ហេតុ​នៅ​ពេល​ប៉ះ​ទង្គិច​គ្នា​ម្ដងៗ​បង្ហាញ​អារម្មណ៍​ឆេវឆាវ​។​ ជា​ចុងក្រោយ​លោក​ Marvic Bermudez ថ្លែង​អំណរគុណ​ចំពោះ​​ការ​អញ្ជើញ​ក្រុម​របស់​លោក និង​ការ​រៀបចំ​ការ​ប្រកួត​នេះ​ឡើង​ និង​ថ្លែង​អំណរគុណ​ចំពោះ​​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់​ផង​ដែរ។​

ទិដ្ឋភាពប្រកួតម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ អារូបា​ បាន​ធ្វើ​ឡើង​កាល​ពី​យប់​ម្សិលមិញ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រោយ​បញ្ចប់​កា​រ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​ អារូបា​ យក​ឈ្នះ​កម្ពុជា​ ២-១​។​ ក្រុម​កម្ពុជា​ម្សិលមិញ​នេះ​ដែរ​ក៏​ទទួល​បាន​កាត​ក្រហម​ចំនួន ២ ​គឺ​កីឡាករ​ Yudai Ogawa និង​ Nieto Rondon៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម