កីឡា
សារដ៏សំខាន់ពី កាន់ ម៉ូ ប្រធានក្រុមកម្ពុជា ក្រោយលទ្ធផលមិនល្អ
ខ្សែការពារ កាន់ ម៉ូ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញពីការឈឺចាប់ចំពោះលទ្ធផលមិនល្អក្នុងការប្រកួតមិត្តភាពអន្តរជាតិពីរលើក និងអរគុណដល់អ្នកគាំទ្រចំពោះការអធ្យាស្រ័យជាមួយនឹងការទទួលខុសត្រូវ។

កាន់ ម៉ូ បានរៀបរាប់ថា ៖«ជាពេលវេលាដ៏លំបាកសម្រាប់ពួកយើង។ ចាញ់ វៀតណាម និង អារូបា យើងពិតជាឈឺចាប់ណាស់។ ក្នុងនាមជាក្រុម យើងតែងតែប្រឹងអស់ពីលទ្ធភាព ប៉ុន្តែបើគ្មានផែនការច្បាស់លាស់ទេ ក៏គ្មានជោគជ័យកើតឡើងដែរ»។

កីឡាករទទួលបានសញ្ជាតិខ្មែរបានបន្តថា ៖«ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រ និងមានការយោគយល់។ ជំនឿរបស់អ្នកគាំទ្រចំពោះយើងខ្ញុំពិតជាមានសារសំខាន់ខ្លាំង នៅក្នុងកាលៈទេសៈបែបនេះ។ យើងខ្ញុំទទួលខុសត្រូវ រៀនពីបញ្ហា និងបន្តឆ្ពោះទៅមុខជានិច្ច»។

សាររបស់កីឡាករ កាន់ ម៉ូ បានកើតមានឡើង បន្ទាប់ពីក្រុមបាល់ទាត់កម្ពុជាបានចាញ់ ក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ១-២ ដោយមានកីឡាករកម្ពុជា២រូបទទួលបានកាតក្រហម កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ បរាជ័យនេះបានធ្វើឲ្យគ្រប់គ្នាមានការខកចិត្តយ៉ាងខ្លាំង។ មុនលទ្ធផលមិនល្អនេះ កម្ពុជាបានចាញ់ វៀតណាម ១-២ នៅទឹកដីវៀតណាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា