Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទៅ​ទឹក​ដី​ណាហ្គាវើលដ៍ ខណៈ​ វិសាខា ប៉ះ បឹងកេត ចុង​សប្តាហ៍នេះ

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​បាន​វិល​មកវិញ​នា​ចុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​ឈប់​សម្រាក​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃ FIFA Days។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុង​សប្តាហ៍​នេះ​ឈាន​ចូល​សប្តាហ៍​ទី​២៧​​ ដោយ​​ក្រុម​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប ណាហ្គាវើលដ៍ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មីនា នៅ​ខេត្ត​កំពង់ស្ពឺ ហើយនៅ​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មីនា អង្គរថាយហ្គឺរ ទទួល​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ភ្នំពេញ​ក្រោន ហើយ​ម៉ោង​ដំណាល​គ្នា វិសាខា ​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ បឹងកេត។

សម្រាប់​ អង្គរថាយហ្គឺរ និង ភ្នំពេញ​ក្រោន ជា​ការ​ប្រកួត​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​បាន​ស្មើ​គ្នា ១-១ ក្នុង​ការ​ជួប​គ្នា​ចុង​ក្រោយ​នៅ​ទឹក​ដី​អង្គរថាយហ្គឺរ​តែ​ម្តង ហើយ​ជួប​គ្នា​លើក​នេះ​នៅ​ទឹក​ដី​ខេត្ត​សៀម​រាប​ទៀត។

ភ្នំពេញ​ក្រោន ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត​ដើម្បី​កុំ​ឲ្យ​ពិន្ទុ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​កំពុង​ឈរ​លើ​កំពូល​តារាង និង​នាំមុខ​តែ១​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម