កីឡា
ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំការប្រកួតកីឡាវាយសីមានប្រាក់រង្វាន់សរុប ២០ លានរៀល
ការប្រកួតកីឡាវាយសីពានរង្វាន់ អ ធី អិន ខេ នឹងចាប់ផ្តើមនៅថ្ងៃទី ២៩-៣០ ខែ មីនា ឆ្នាំ២០២៥ ដែលមាន ៥១ គូចូលរួម និងមានប្រាក់រង្វាន់សរុប ២០ លានរៀល ខណៈការប្រកួតនឹងរៀបចំឡើងនៅតារាងវាយសីកោះនរា។

យោងតាមប្រសាសន៍របស់លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែមីនានេះថា ៖«គោលបំណងនៃការរៀបចំកម្មវិធីប្រកួតកីឡាវាយសីនេះ គឺដើម្បីបង្កើតឱកាសថ្មីៗ សម្រាប់យុវជនកម្ពុជា ក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើតកិច្ចសហប្រតិបត្តិការ។ ផ្តល់ឱកាសឱ្យយុវជន ដែលមកពីអង្គភាពស្ថាប័នខុសៗគ្នា អាចបង្កើត និងបង្កើនចំណងមិត្តភាព សាមគ្គីភាព។ មួយវិញទៀត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមមូលបទ មនុស្សម្នាក់ លេងកីឡាមួយប្រភេទ ព្រមទាំងចូលរួមជាសកម្មភាពបំផុតគំនិតដល់យុវជនចូលរួមលេងកីឡា ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល កីឡារស់ក្នុងសន្តិភាព»។

លោកឧកញ៉ា បានបន្តទៀតថា ៖«ការរៀបចំប្រកួតវាយសីនេះ ជាគោលបំណងជម្រុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឱ្យលេងកីឡា ដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាផ្តល់ឱកាសឱ្យយុវជនកម្ពុជាបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងកីឡាវាយសីផងដែរ»។
សម្រាប់ក្រុមចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺបែកចែកជា ៤ វិញ្ញាសា។ ក្នុងមួយក្រុមមានចំនួនកីឡាករ ២នាក់។
វិញ្ញាសាទាំង៤នៃការប្រកួត រួមមាន៖
១. វិញ្ញាសា វាយគូ អាយុក្រោម១៦ឆ្នាំ (មាន ១៦ គូ)
២. វិញ្ញាសា វាយគូ អាយុក្រោម២៥ឆ្នាំ (មាន ១៤ គូ)
៣. វិញ្ញាសា វាយគូចម្រុះបុរស-នារី (មាន ៨ គូ)
៤. វិញ្ញាសា វាយគូអាយុ២៥ឆ្នាំឡើង (មាន ១៣ គូ)

ចំណែកប្រាក់រង្វាន់ មានដូចខាងក្រោម៖
១. ជ័យលាភីលេខ១ ទទួលបានពាន មេដាយមាស ប្រាក់រង្វាន់១លានរៀល និងរ៉ាកែតកម្នាក់មួយ។
២. ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ ប្រាក់រង្វាន់ ៨០ម៉ឺនរៀល និង ស្បែកជើងម្នាក់មួយគូ។
៣. ជ័យលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ ប្រាក់រង្វាន់ ៦០ម៉ឺនរៀល និង កាបូបម្នាក់មួយ។
៤. ជ័យលាភីលេខ៤ ទទួលបានមេដាយសំរឹទ្ធស្ទួន៕
អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?