កីឡា
ហេតុអ្វីកីឡាករគុនខ្មែរប្រកួតក្រៅប្រទេសមិនសូវជោគជ័យ?
កីឡាករគុនខ្មែរជាច្រើនបានទៅប្រកួតនៅក្រៅប្រទេសមិនសូវទទួលបានជោគជ័យសម្រាប់ការប្រកួតដែលប្រទេសជាម្ចាស់ផ្ទះជាអ្នករៀបចំ ប៉ុន្តែទទួលបានលទ្ធផលនៅពេលសហព័ន្ធកីឡាប្រដាល់គុនខ្មែរទៅរៀបចំនៅក្រៅប្រទេស។

នាប៉ុន្មានឆ្នាំចុងក្រោយ កីឡាករ កីឡាការិនីគុនខ្មែរទៅប្រកួតនៅប្រទេសអង់គ្លេស អូស្ត្រាលី ជប៉ុន បារាំង រុស្ស៊ី និងអេស្ប៉ាញ ជាដើម មិនសូវទទួលបានជោគជ័យឡើយលើផ្នែកលទ្ធផល ប៉ុន្តែបើនិយាយពីការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិគឺល្អ។
កីឡាករដែលមិនទទួលបានជោគជ័យនៅក្រៅប្រទេស មានដូចជា ព្រំ សំណាង, រឿង សោភ័ណ្ឌ, ថៃ រ៉េត, ហុងសុវណ្ណ ចាន់សុធី នៅប្រទេសអង់គ្លេស។ បឺត សង្ឃឹម, ពុធ សំបូរ, សាន់ គុនខ្មែរ នៅប្រទេសអូស្ត្រាលី។ ឃីម បូរ៉ា, ឈុត សេរីវ៉ាន់ថង នៅអេស្ប៉ាញ និង ពេជ្រ សម្បត្តិនៅប្រទេសជប៉ុនជាដើម។

ហេតុផលមួយចំនួនដែលធ្វើឲ្យកីឡាករ កីឡាការិនីគុនខ្មែរមិនទទួលបានជោគជ័យនៅក្រៅប្រទេស។ បើតាមការសាកសួរពីគ្រូបង្វឹក និងកីឡាករ កីឡាការិនីផ្ទាល់គឺភាគច្រើន ពួកគាត់មិនបានស្គាល់ពីប្រវត្តិដៃគូច្បាស់ឡើយ ដូច្នេះការត្រៀមខ្លួន និងត្រៀមក្បាច់ទប់ទល់គឺមានគ្រប់គ្រាន់ឡើយ។ ជាក់ស្តែង កីឡាករ សាន់ គុនខ្មែរ ចាញ់សន្លប់ក្នុងទឹកទី១ នៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះគឺមិនស្គាល់ដៃគូច្បាស់ឡើយ។
មូលហេតុសំខាន់មួយទៀតគឺ ការផ្គូផ្គងនៅក្រៅប្រទេសមានប្រៀបលើអត្តពលិកគុនខ្មែរ។ មិនថា សង្វៀននៅអាស៊ី ឬអឺរ៉ុបទេឲ្យតែពួកគាត់ចាប់គូមានប្រៀបលើកីឡាករគុនខ្មែរហើយ។ មិនខុសពីកម្មវិធីប្រកួតនៅកម្ពុជាក៏ចាប់គូមានប្រៀបលើកីឡាករបរទេសដែរ។ បន្ថែមលើនេះ ចៅក្រម និងអាជ្ញាកណ្តាលក៏អាចមានភាពលំអៀងខ្លះលើម្ចាស់ផ្ទះមិនខាន។

មួយវិញទៀត ទម្លាប់នៃការប្រកួតគុនខ្មែរពេលខ្លះត្រូវបានដៃគូនៅក្រៅប្រទេសចាប់បាន។ នៅក្នុងស្រុក កីឡាករ កីឡាការិនីកម្ពុជាវ៉ៃមិនសូវញាប់ ឬមួយៗ ដល់ពេលចេញក្រៅប្រទេសគឺខាងគេវ៉ៃលឿនៗ ហើយដាក់សន្ធាប់ធ្វើឲ្យកីឡាករកម្ពុជារកចន្លោះឱកាសវ៉ៃស្ទើរមិនចង់ទាន់។ ពេលខ្លះកីឡាករ កីឡាការិនីកម្ពុជាមិនសូវយល់ច្បាស់ពីលក្ខន្តិកៈ និងបទបញ្ជានៃការប្រកួតរបស់គេថែមទៀតផង។
រឿងសំខាន់មួយទៀតដែលជាក្តីបារម្ភសម្រាប់អ្នកលេងគុនខ្មែរគឺម្ហូបអាហារ ការធ្វើដំណើរ និងអាកាសធាតុ។ ភាគច្រើនកីឡាករ កីឡាការិនីគុនខ្មែរពិបាកនឹងរឿងអាកាសធាតុត្រជាក់ ហើយទទួលទានអាហាររបស់គេមិនសូវត្រូវតាមទម្លាប់របស់ខ្លួនថែមទៀត។

បន្ថែមលើនេះ កីឡាករ កីឡាការិនីគុនខ្មែរចេញទៅក្រៅប្រទេសប្រកួតក្នុងកម្មវិធីធំគឺប្រាកដណាស់មានស្មារតី និងចិត្តសាស្ត្រមិនសូវមូលល្អដូចនៅក្នុងស្រុកដែលមានក្រុមគ្រូបង្ហាត់ សាច់ញាតិ និងអ្នកគាំទ្រឡើយ។ ដរាបណាការតាំងស្មារតីមិនសូវបានល្អ ការប្រកួតក៏មិនសូវបានល្អដែរ។
ខាងលើគ្រាន់តែកត្តាមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែកត្តាសំខាន់គឺសមត្ថភាព។ ប្រសិនបើមានសមត្ថភាព ខ្លាំងគឺទៅដល់ទីណាក៏មិនសូវជាចាញ់គេដែរ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី