កីឡា
ការធ្វើតេស្តជ្រើសរើសសេះល្អទៅប្រកួត ក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្តសៀមរាប
សកម្មភាពបែបប្រពៃណី និងកីឡាជាច្រើនប្រភេទនឹងដាក់ឲ្យលេង ឬទស្សនានៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាខេត្តសៀមរាប ខណៈក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចដាក់បញ្ចូលកីឡាប្រណាំងសេះមួយប្រភេទទៀតជូនមហាជនឲ្យស្គាល់ និងបានកម្សាន្តសប្បាយបន្ថែម។

លោក ឡាក់ ភីរុណ
លោក ឡាក់ ភីរុណ មកពីសហព័ន្ធសហភាពយុវជនកម្ពុជា ផ្នែកប្រណាំងរទេះគោ ក្របី បានឲ្យដឹងថា ក្រុមការងារតែងតែរកនូវអ្វីដែលថ្មី ប្លែក និងអស្ចារ្យដើម្បីជាទីចាប់អារម្មណ៍បង្កភាពសប្បាយរីករាយដល់មហាជនដែលចូលរួមពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបខាងមុខនេះ។

ទិដ្ឋភាពធ្វើតេស្ត
ដូច្នេះហើយក្រុមការងារបានសម្រេចដាក់បញ្ចូលកីឡាប្រណាំងសេះមួយប្រភេទទៀតដើម្បីលើកស្ទួយវិស័យកីឡាមួយនេះផង និងជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានទស្សនាប្លែកអារម្មណ៍ផង។ កាលពីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ រួមជាមួយគ្រូបង្វឹកសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានធ្វើតេស្តសេះប្រមាណ២០ក្បាលដើម្បីជ្រើសរើសយកទៅប្រកួតនៅសង្ក្រាន្តសៀមរាប។

ទិដ្ឋភាពធ្វើតេស្ត
លោក ឡាក់ ភីរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប សូមកុំភ្លេចទៅទស្សនាការប្រណាំងរទេះគោ ក្របី និងសេះ ដែលនឹងធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីវេលាម៉ោង ២.៣០នាទីរសៀលតទៅតំបន់អង្គរឃ្យូយូ។
កម្មវិធីតេស្តជ្រើសរើសសេះដែលគ្រប់លក្ខខណ្ឌនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ទីតាំងដីវាលមួយកន្លែងក្បែរផែស្ងួត សូ ហួង តាមបណ្ដោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។ សេះចំនួន ៦ក្បាលនឹងត្រូវយកទៅបង្គ្រប់ជាមួយសេះតាមបណ្ដាខេត្តផ្សេងៗទៀតសរុបទាំងអស់១៥ក្បាលដើម្បីចូលរួមប្រណាំងថ្ងៃអង្គរសង្ក្រាន្តសៀមរាបខាងមុខ៕






ទិដ្ឋភាពធ្វើតេស្ត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?