Connect with us

កីឡា

ចេញហើយលទ្ធផលចាប់ឆ្នោតពាន AFC Women’s Asian Cup ខណៈ កម្ពុជា នៅពូល G

បានផុស

នៅ

ទីបំផុតចេញជាផ្លូវការហើយលទ្ធផលចាប់ឆ្នោតវគ្គជម្រុះពាន AFC Women’s Asian Cup ដើម្បីដណ្តើមកៅអីឡើងទៅកាន់ជុំចុងក្រោយ ដែល អូស្ត្រាលី ធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមជម្រើសនារី កម្ពុជា ស្ថិតនៅពូល G។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលទ្ធផលចាប់ឆ្នោត ក្រុមជម្រើសជាតិនារីកម្ពុជាស្ថិតនៅពូល G ជាមួយក្រុមជម្រើសជាតិនារី ហុងកុង អារ៉ាប៊ីសាអ៊ូឌីត និងហ្វីលីពីន។ ដោយឡែកនៅពូលផ្សេងវិញ គឺពូល A មាន អ៊ីរ៉ង់ ហ្ស៊ូដង់ លីបង់ សិង្ហបុរី និង ប៊ុយតង់។ ពូល B មាន ថៃ ទីម័រ អ៊ីរ៉ាក់ ម៉ុងហ្គោលី និងឥណ្ឌា។

ពូល C មាន មីយ៉ាន់ម៉ា តួកមេនីស្ថាន បង់ក្លាដែស និង បារ៉ែន។ ពូល D មាន ឥណ្ឌូនេស៊ី កៀហ្ស៊ីស៊ីស្ថាន ចិនតៃប៉ិ និងប៉ាគីស្ថាន។ ពូល E មាន វៀតណាម អារ៉ាប់រួម កោះហ្គាំ និង ម៉ាល់ឌីវ។ ពូល F មាន អ៊ុយបេគីស្ថាន ឡាវ នេប៉ាល់ និង ស្រីលង្ការ។ ពូល H មាន ប៉ាឡេស្ទីន តាជីគីស្ថាន ម៉ាឡេស៊ី និង កូរ៉េខាងជើង។

សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC Women’s Asian Cup នេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម