កីឡា
Mbappe, Vinicius, Rudiger, Ceballos អាចត្រូវ UEFA ដាក់ពិន័យមិនឱ្យប្រកួតទល់ Arsenal
កីឡាកររបស់ Real Madrid ចំនួន ៤ នាក់ ក្នុងនោះមានទាំង Kylian Mbappe និង Vinicius Jr. ផងដែរ កំពុងត្រូវបានសមាគមបាល់ទាត់ អឺរ៉ុប UEFA ស៊ើបអង្កេតចំពោះកាយវិការអបអរជ័យជម្នះរបស់ពួកគេ អំឡុងការប្រកួតទល់នឹង Atletico Madrid ក្នុងពាន Champions League កាលពីថ្ងៃ ១២ ខែ មីនា កន្លងទៅ។

Real Madrid ទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយពាន UCL ហើយ បន្ទាប់ពីពួកគេយកឈ្នះក្រុមរួមលីគ At Madrid នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤ ទល់នឹង ២ ក្រោយបញ្ចប់ការប្រកួតទាំង ២ ជើង ស្មើគ្នា ២-២។
UEFA បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ពួកគេបានចាត់តាំងអ្នកជំនាញ ស៊ើបអង្កេតលើកាយវិការអបអររបស់ Mbappe, Vinicius, Antonio Rudiger និង Dani Ceballos ដែលបានធ្វើអំឡុងការប្រកួតនោះ ដើម្បីរកឱ្យឃើញថា តើកាយវិការនោះមានខុសច្បាប់វិន័យរបស់ UEFA ដែរឬទេ។

យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា ប្រសិនបើ UEFA រកឃើញកីឡាករទាំង ៤ នាក់ខាងលើ ពិតជាបានប្រព្រឹត្តកាយវិការមិនសមរម្យពិតមែន នោះពួកគេអាចនឹងត្រូវដាក់ពិន័យមិនឱ្យចូលរួមប្រកួតជើងទី ១ វគ្គ ៨ ក្រុមទល់នឹង Arsenal នៅថ្ងៃទី ៩ ខែ មេសា៕


ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ ESPN

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា