Connect with us

កីឡា

ពេជ្រ អាទិទេព មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​ពេល​នេះ​មិន​ភ្លេច​ឡើយ​សង្វៀន​​បាយ័ន​ជា​កន្លែង​ផ្ដល់​ឱកាស​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ អាទិទេព​ ថា​មាន​គេ​ស្គាល់​ និង​បាន​ប្រកួត​កម្មវិធី​ធំ​នានា​ដូច​ពេល​នេះ​រូប​គេ​មិន​ភ្លេច​ឡើយ​សង្វៀន​បាយ័ន​ដែល​ជា​កន្លែង​ផ្ដល់​ឱកាស​ដល់​ខ្លួន​បាន​ប្រកួត​ដំបូងៗ​ឡើយ​ និង​ប្រកួត​បរទេស​ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ពេជ្រ អាទិទេព​

ពេជ្រ អាទិទេព​ បាន​ឲ្យ​ដឹង​ថា​ មាន​ការ​គាំទ្រ​ពី​មហាជន​ និង​មាន​ឱកាស​ឡើង​​កម្មវិធី​តូច-ធំ​ផ្សេងៗ​នា​ពេល​ឥលូវ​នេះ​គឺ​រូប​គេ​មិន​ភ្លេច​គុណ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ឬ​សង្វៀន​បាយ័ន​ឡើយ។​ ជា​កន្លែង​ផ្ដល់​ឱកាស​ដំបូងៗ​បាន​ឡើង​ប្រកួត​ បាន​ប្រកួត​ជា​មួយ​បរទេស​នៅ​ពេល​នោះ។​

សង្វៀនបាយ័ន

កូន​សិស្ស​គ្រូ​ឆ្នើម​ខាង​លើ​លលើក​ម្រាម​ ១០​ អរគុណ​ស្ថានីយទូរទស្សន៍​បាយ័ន​ អរគុណ​អ្នក​រៀបចំ​ឲ្យ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ និង​មាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​។​ រូប​គេ​ក៏​មិន​នឹកស្មាន​ថា​មាន​កេរ្តិ៍ឈ្មោះ​ និង​មាន​អ្នក​គាំទ្រ​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ។​

បញ្ជាក់​ដែរ​ថា​ ពេជ្រ អាទិទេព​ ចាត់​ចូល​ជា​កីឡាករ​ល្បីឈ្មោះ​ជួយ​មុខ​មួយ​រូប​នៅ​កម្ពុជា​ហើយ​បើ​ទោះ​ជា​ទើប​ប្រឡូក​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​បាន​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ។​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​​លេង​កម្មវិធី​ខ្សែក្រវាត់​ ៣ដង​ ឈ្នះ​ខ្សែក្រវាត់​បាន​ ២គ្រឿង​។​ អាទិទេព​ បច្ចុប្បន្ន​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​។​ រូប​គេ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ និង​បណ្ដា​ស្ថានីយ​ផ្សេងៗ៕​

សង្វៀនបាយ័ន

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម