Connect with us

កីឡា

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

បានផុស

នៅ

នាមួយរយៈចុងក្រោយនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងមែនទែន អំពីការតម្លើងប្រាក់រង្វាន់សម្រាប់ក្រុមឈ្នះជើងឯកពាន FIFA Club World Cup ខណៈក៏មានជាចម្ងល់ផងដែរ តើនៅរដូវកាលនេះ ពានរង្វាន់មួយណា ដែលមានប្រាក់រង្វាន់ សម្រាប់ក្រុមជើងឯកច្រើនជាងគេ។

ប្រធាន FIFA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ FIFA បានប្រកាសជាផ្លូវការថា នៅរដូវកាលថ្មីនេះ នឹងប្រើប្រាស់ថវិការសរុបចំនូន ១ ពាន់លានដុល្លារអាមេរិក ដើម្បីបែងចែកជាប្រាក់រង្វាន់សម្រាប់ក្រុមទាំង ៣២ ក្រុម ដែលបានចូលរួមប្រកួតក្នុងពាន Club World Cup។ ចំណែកក្រុមជើងឯកវិញ នឹងទទួលបានប្រាក់រង្វាន់សរុបរហូតដល់ទៅ ១២៥ លានដុល្លារអាមេរិក។

តាមរយៈប្រាក់រង្វាន់ដ៏ច្រើនមហាសាលបែបនេះ ពាន Club World Cup នឹងចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ក្នុងនាមជាពាន ដែលមានប្រាក់រង្វាន់ច្រើនជាងគេបំផុត។ ក្នុងនោះតាមរបាយការណ៍ពី FootballPlus បានបង្ហាញថា៖

១. ពានលីគ​អង់គ្លេស​ Premier League ស្ថិតជាពានទី ១ ដែលមានប្រាក់រង្វាន់ សម្រាប់ក្រុមជើងឯកច្រើនជាងគេ ពោលគឺចំនួន ២២១ លានដុល្លារអាមេរិក។

២. ពានលីគ​អេស្ប៉ាញ La Liga មានប្រាក់រង្វាន់ចំនួន ១៥៨ លានដុល្លារអាមេរិក។

៣. ពានក្លិប​អឺរ៉ុបកម្រិតទី១​ Champions League មានប្រាក់រង្វាន់ ១២៧ លានដុល្លារអាមេរិក។

៤. ពាន​ក្លិប​ Club World Cup មានប្រាក់រង្វាន់ ១២៥ លានដុល្លារអាមេរិក។

៥. ពានលីគ​អាល្លឺម៉ង់ Bundesliga មានប្រាក់រង្វាន់ ៨២ លានដុល្លារអាមេរិក។

៦. ពានលីគ​អ៉ីតាលី Serie A មានប្រាក់រង្វាន់ ៧៥ លានដុល្លារអាមេរិក។

៧. ពានលីគ បារាំង Ligue1 មានប្រាក់រង្វាន់ ៦១ លានដុល្លារអាមេរិក។

៨. ពានក្លិប​អឺរ៉ុប​កម្រិត​ទី​២ UEFA Europa League មានប្រាក់រង្វាន់ ៤០ លានដុល្លារអាមេរិក។

៩. ពានក្លិប​អឺរ៉ុប​កម្រិត​ទី​៣ UEFA Conference League មានប្រាក់រង្វាន់ ២០ លានដុល្លារអាមេរិក៕

ប្រាក់រង្វាន់ពាននីមួយៗ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម