Connect with us

កីឡា

កីឡាករ​ ណៃ កា​ កីឡា​ថ្មី​នេះ​ប្លែក​បន្តិច​ ប៉ុន្តែ​ប្ដេជ្ញា​យក​មេដាយ​ជូន​កម្ពុជា​ឲ្យ​បាន​

បានផុស

នៅ

កីឡាករ​ ណៃ​ កា​ ជម្រើស​ជាតិ​ផ្នែក​ជន​ពិការ​​​ ថា​កីឡា​បាល់បោះ​ថ្មី​​ (Throwball) នេះ​ប្លែក​សម្រាប់​លោក​ ប៉ុន្តែ​ប្ដេជ្ញា​ចិត្ត​យក​ឈ្នះ​ការ​ប្រកួត​ដណ្ដើម​មេដាយ​​ជូន​ប្រទេស​កម្ពុជា​ឲ្យ​បានក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១​ ឆ្នាំ​២០២៥​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ណៃ​ កា​ បាន​ឲ្យ​ដឹង​ថា​ កីឡា​បាល់​បោះ​ (Throwball)​ នេះ​ពិត​ជា​ថ្មី​សម្រាប់​លោក​ និង​ទើប​ហ្វឹកហាត់​បាន​២ខែ​ប៉ុណ្ណោះ។​ យ៉ាងណា​ខាង​កម្ពុជា​មាន​ទំនុក​ចិត្ត​ខ្ពស់​ និង​លេង​ដោយ​ការ​យល់ចិត្ត​គ្នា​បាន​ល្អ​បើ​ទោះ​ជា​ទើប​ចាប់​ហ្វឹកហាត់​បាន​ខ្ទង់​ ២ខែ​ក្ដី។​

កិឡាករ​ពិការភាព​ផ្នែក​ជើង​ឆ្វេង​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ប្រៀបធៀប​ជា​មួយ​ផ្នែក​កីឡា​បាល់ទះ​អង្គុយ​ដែល​លោក​ហាត់​ និង​លេង​កន្លង​ទៅ​គឺ​បាល់​បោះ​ (Throwball)​ ហាក់​មាន​ភាព​ងាយ​ស្រួល​ជាង ព្រោះ​មិន​ចាំបាច់​រំកិល​ដេញ​នោះ​ទេ​គឺ​នៅ​កន្លែង​ណា​នៅ​កន្លែងនោះ​តែ​ម្ដង។​

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា​ បាន​ធ្វើ​ពិធី​បើក​​ការ​ប្រកួត​ជើងឯក​បាល់បោះ​ជនពិការ​អាស៊ី​ លើក​ទី១​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ៣០​ ខែ​មីនា​ ឆ្នាំ​២០២៥។​ ប្រទេស​ចូលរួម​មាន​ដូច​ជា​ ឥណ្ឌា​ ស្រីលង្កា​ នេប៉ាល់​ ថៃ​ ម៉ាឡេស៊ី​ និង​កម្ពុជា​ម្ចាស់​ផ្ទះ។​ ប្រកួត​បើក​ឆាក​ម្សិលមិញ​នេះ​កម្ពុជា​(ផ្នែក​បុរស)​យក​ឈ្នះ​ម៉ាឡេស៊ី​ ដោយ​លទ្ធផល​ ៣-០៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម