កីឡា
លោក យី វាសនា បណ្ដាប្រទេសចូលរួមសរសើរកម្ពុជារៀបចំបានល្អទាំងការស្នាក់នៅ ហូបចុក
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា ថាបណ្ដាប្រទេសចូលរួមមានការកោតសរសើរកម្ពុជាជាខ្លាំងទាំងការរៀបចំ និងទទួលបដិសណ្ឋារកិច្ចជាដើម។

លោក យី វាសនា
លោក យី វាសនា បានឲ្យដឹងថា ប្រធានសហព័ន្ធបាល់បោះពិភពលោក (Throw ball) មានការពេញចិត្តជាខ្លាំងចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជាក្នុងការប្រកួតជ្រើសរើសជើងឯកបាល់បោះជនពិការ លើកទី១ ដែលទើបបញ្ចប់ទៅនេះ។
លើកទី១ មែន ប៉ុន្តែកម្ពុជាហាក់មានបទពិសោធគ្រប់គ្រាន់ពិសេសការរៀបចំនៅពេលប្រកួត ការរៀបចំទទួលស្វាគមន៍ ការហូបចុកគឺបានល្អពេញចិត្តអ្នកគ្រប់គ្នា។ លោក យី វាសនា បន្ថែមទៀតថា ប្រធានសហព័ន្ធពិភពលោកប្រាប់ឲ្យបណ្ដាប្រទេសផ្សេងៗយកគំរូតាមកម្ពុជា ប៉ុន្តែរៀងពិបាកបន្តិចហើយ ព្រោះកម្ពុជារៀបចំល្អខ្លាំង។

ទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រ
បញ្ជាក់ដែរថា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតជ្រើសរើសកីឡាបាល់បោះ (Throw ball) ជនពិការអាស៊ី លើកទី១ កាលពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៥។ ផ្នែកបុរស មេដាយមាស បានលើកម្ពុជា មេដាយប្រាក់ ស្រីលង្កា មេដាយសំរឹទ្ធ បានលើប្រទេសឥណ្ឌា។ ចំណែកផ្នែកនារី មេដាយមាស កម្ពុជា មេដាយប្រាក់ ថៃ និងមេដាយសំរឹទ្ធ ឥណ្ឌា។ ការប្រកួតនេះគឺមាន ៦ប្រទេសចូលរួមទាំងកម្ពុជាម្ចាស់ផ្ទះ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា